ទទួលស្គាល់ថា ស្អាតខ្លាំង តែហ្វេនបារម្ភពេលឃើញ Dahyun ស្រកទម្ងន់បែបនេះ!

//s6.kh1.co/e2/e2c3904d1fc62bc7542868639b3a02c93e4aa226.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បន្ទាប់ពីក្រុមចម្រៀងនារី TWICE បានបញ្ចេញនូវបទចម្រៀងថ្មី ចុងក្រោយរបស់ខ្លួន ចំណងជើងថា «Feel Special» មក អ្នកគាំទ្រគ្រប់គ្នាកត់សម្គាល់ឃើញថា តារាស្រី Dahyun បានស្រកទម្ងន់ខ្លាំង ប៉ុន្តែធ្វើឲ្យនាងមើលទៅ កាន់តែមានសម្រស់ស្រស់ស្អាតជាងមុនទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏ដូចជាកាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ Dahyun បានបង្ហោះនូវរូបថតជាច្រើនសន្លឹករបស់នាង ដែលថតដោយសមាជិករួមក្រុម Jeongyeon នៅក្នុងបន្ទប់រង់ចាំ ដោយរូបថតទាំងនេះ បានទាក់ទាញការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រជាច្រើន ជាមួយនឹងរូបរាងថ្មីដែលនាងបានស្រកទម្ងន់យ៉ាងច្រើន ប្រែទៅជាស្រលូនស្លីមគួរឲ្យលង់ស្នេហ៍ថែមទៀតផង។

Dahyun បានស្លៀកនូវឈុតដូចជាកូនកាត់ Elsa ពណ៌ស្វាយបែកផ្ទៃមេឃ បញ្ចេញសាច់ស្មាយ៉ាងសខ្ចីស្រស់ស្អាត រហូតធ្វើឲ្យអ្នកគាំទ្រមិនលាន់មាត់សរសើរនាងមិនបាន។

ជាការពិតណាស់ ដោយក្នុងនោះ មានអ្នកគាំទ្រមួយចំនួនធំ បានសរសើរពីរាងស្លីមរបស់ Dahyun ដោយនាងពិតជាCute គួរឲ្យស្រលាញ់ខ្លាំងមែនទែន ប៉ុន្តែពួកគេក៏សង្ឃឹមថា នាងនឹងញុំាឲ្យបានគ្រប់គ្រាន់ និងមានសុខភាពល្អផងដែរ៕  

Dahyun សមាជិកក្រុម TWICE
Dahyun សមាជិកក្រុម TWICE
Dahyun សមាជិកក្រុម TWICE
Dahyun សមាជិកក្រុម TWICE
Dahyun សមាជិកក្រុម TWICE
Dahyun សមាជិកក្រុម TWICE
វីដេអូ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T