រឿង CL ប្រកាសចេញពី YG មិនទាន់ចប់ផង ពេលនេះ Minzy បង្កភាពភ្ញាក់ផ្អើល តាមរយៈវីដេអូមួយ (មានវីដេអូ)

//s5.kh1.co/12/1288be9cdfb3ab1d94c76fe7f4d0443bb9e06316.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា កាលពីម្សិលមិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចឮពត៌មានថា CL បានសម្រេចចិត្តចេញពី ផលិតកម្ម YG Entertainment ក្រោយពីបានជ្រកក្រោមដំបូលផលិតកម្មនេះ មិនតិចឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រឿង CL ប្រកាសចេញពី YG Entertainment មិនទាន់កន្លងផុតស្រួលបួលផង អតីតសមាជិកក្រុម 2NE1 នាង Minzy ក៏បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី តាមរយៈវីដេអូមួយដែលនាងបង្ហោះក្នុងគណនីអ៊ីនស្ដាក្រាម។

ក្នុងពេលនោះដែរ Minzy បានគ្រងក្នុងឈុតរ៉ូបកូនក្រមុំ ពណ៌ស មានពាក់ផ្កានៅដៃ មើលទៅ ស្រស់ស្អាតខ្លាំងណាស់។ អ្វីដែលពិសេស គ្រាន់តែឃើញវីដេអូមួយនោះភ្លាម ហ្វេនរបស់ Minzy  សុទ្ធតែគិតថា អតីតសមាជិកក្រុម2NE1 រូបនេះ ប្រហែលជាត្រៀមរៀបការស្ងាត់ៗជាមិនខាន។

យ៉ាងណាមិញ Minzy មិនទាន់បញ្ជាក់ច្បាស់ថា វីដេអូនោះជាការថតលេង ឬជាដំណឹងមង្គលការឲ្យហ្វេនៗបានដឹងនៅឡើយទេ៕

Minzy
Minzy
Minzy
Minzy
Minzy ក្នុងឈុតរ៉ូបកូនក្រមុំ
Minzy ក្នុងឈុតរ៉ូបកូនក្រមុំ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T