Real Madrid ចាប់ចិត្តទៅលើកីឡាករវ័យក្មេងកំពុងឡើងជើង ១រូបរបស់ Chelsea

//s5.kh1.co/70/70cfd7db720f5f2e116aa6783d91885317e16987.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបតោខៀវ Chelsea កីឡាករ Tammy Abraham

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Tammy Abraham បានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើល ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសលោក Frank Lampard ក្នុងរដូវកាល២០១៩/២០ នេះ។

  កីឡាករ Tammy Abraham
  កីឡាករ Tammy Abraham

តាមរយៈទម្រង់លេងដ៏ល្អមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ក្លិប Real Madrid យ៉ាងខ្លាំង នេះបើយោងតាមការបញ្ជាក់របស់កាសែត​ Don Balon។

ដោយមើលឃើញថាខ្សែប្រយុទ្ធ Karim Benzema ហាក់មានវ័យកាន់តែជ្រេរ ក្លិប Real Madrid បាននាំយកកីឡាករ Luka Jovic មកជំនួសកន្លែងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ អំឡុងពេលទីផ្សារដោះដូរកីឡាករខែសីហា ប៉ុន្តែកីឡាករ Jovic ហាក់មិនទាន់សម្របខ្លួនបានជាមួយនឹងទម្រង់លេងរបស់ក្រុម ​Real Madrid ដោយរូបគេបង្ហាញទម្រង់លេងមិនសូវបានល្អនោះទេ ក្នុងចំណោម១១ប្រកួតកន្លងទៅនេះ រូបគេស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។ ដោយតម្រូវអោយក្លិប Real Madrid ត្រូវស្វះស្វែងរកខ្សែប្រយុទ្ធផ្សេងទៀត ដើម្បីពង្រឹងក្រុម។

  កីឡាករ Tammy Abraham
  កីឡាករ Tammy Abraham

តាមរយៈប្រភពដដែលបានអោយដឹងថាតម្លៃខ្លួនរបស់ Abraham បច្ចុប្បន្នមានតម្លៃប្រមាណ៦០លានផោន(ឬប្រហែល៧៧លានដុល្លារអាមេរិក)។

គួររម្លឹកផងដែរថាកីឡាករ Tammy Abraham ជាយុវជនថ្នាលរបស់ក្លិប Chelsea ហើយត្រូវបានក្លិបតម្លើងអោយលេងឈុតធំក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន១៧ប្រកួត ស៊ុតបញ្ចូលទីបាន១០គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៤ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T