ចិន៖  ថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវភាពសោកសៅយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាពកូនឆ្កែមួយក្បាលស្រែកឲ្យគេជួយ ដោយមិនព្រមទៅណាចោលសាកសពមិត្តភក្ដិរបស់វា។ វីដេអូឃ្លីបនោះត្រូវបានថតឡើងនៅក្នុងខេត្ត Sichuan ប្រទេសចិន។

ប្រភពបានឲ្យដឹងថា​ នៅក្នុងថ្ងៃនោះ មានបុរសម្នាក់ឈ្មោះថា Xiong បានដើរឆ្លងកាត់ផ្លូវមួយកន្លែងបម្រុងនឹងទៅផ្ទះ ក៏ស្រាប់តែឮសូរសំឡេងស្រែក។ គាត់បានដើរទៅពិនិត្យមើល ទើបប្រទះឃើញកូនឆ្កែមួយក្បាលកំពុងស្រែកនិងឈរយាមសាកសពមិត្តភក្ដិរបស់វា។

លោក Xiong បាននិយាយថា៖

ប្រភពបានបន្ដថា ដោយមានការអាណិតអាសូរ លោក Xiong បានយកក្រណាត់ទៅគ្របពីលើកូនឆ្កែដែលកំពុងស្រែកយំនោះ ព្រោះពេលនោះមានភ្លៀងធ្លាក់។ បន្ទាប់មក គាត់ក៏បាននាំកូនឆ្កែនោះយកទៅផ្ទះរបស់គាត់ ដើម្បីចិញ្ចឹមបណ្ដោះអាសន្នសិន។

យ៉ាងណាមិញ លោក Xiong គ្មានបំណងចង់ចិញ្ចឹមកូនឆ្កែនោះជារៀងរហូតទេ ហើយគាត់ក៏សង្ឃឹមថានឹងមាននរណាម្នាក់ទទួលយកវាទៅចិញ្ចឹមផងដែរ។ ក្រោយពីវីដេអូនោះល្បីល្បាញនៅលើបណ្ដាញសង្គមរួចមក មានមហាជាច្រើនកំពុងទំនាក់ទំនងទៅកាន់លោក Xiong ដើម្បីសុំចិញ្ចឹមកូនឆ្កែនោះទៀតផង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ក្រោយពីនាំមកផ្ទះ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]