រដ្ឋបាលខេត្តស្វាយរៀង នឹងបិទផ្សាយឈ្មោះម្ចាស់កម្មសិទ្ធិដីធ្លី សង្កាត់ពោធិ៍តាហោ-បាទី ១៥ថ្ងៃដើម្បីពិនិត្យភាពត្រឹមត្រូវ

//s4.kh1.co/fa/fac293dfc34b3e6f081a4e08fe6a3bb7160e7036.jpg
Khmerhome

 ០៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងដល់សាធារណជនទូទៅ ដែលជាអ្នកកាន់កាប់ដីស្រែចម្ការ និងលំនៅដ្ឋាន ឬដីសាងសង់ គ្រប់មន្ទីរ អង្គភាព ស្ថាប័ន ព្រមទាំងភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធហ្នឹងក្បាលដីទាំងអស់ ស្ថិតនៅតំបន់វិនិច្ឆ័យ ភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀន និងភូមិត្រពាំងផ្លុង សង្កាត់បាទី ចូលរួមពិនិត្យលើទិន្នន័យ មាននៅក្នុងឯកសារសុរិយោដី មានប្លង់និងឈ្មោះអ្នកកាន់កាប់ដីធ្លី ដែលមន្រ្តីជំនាញសុរិយោដីបានវាស់វែង និងស្រង់ទិន្នន័យកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=640,h=640,q=100/fa/fac293dfc34b3e6f081a4e08fe6a3bb7160e7036.jpg

 ការចូលរួមពិនិត្យនេះ ដើម្បីពិនិត្យពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់ទិន្នន័យទាំងនោះ រយៈពេល ១៥ថ្ងៃ ដោយរាប់ទាំងថ្ងៃឈប់សម្រាក់ផងដែរ ចាប់ពីថ្ងៃទី៨-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាកំហិត។

ទីតាំងដែលត្រូវទៅចូលរួមនេះ មាននៅសាលាសង្កាត់ពោធិ៍តាហោ សម្រាប់ ភូមិឡ។ ចំណែកទីតាំងមួយកន្លែងទៀត ស្ថិតនៅផ្តះរបស់ លោក មេភូមិ ឡាញ់ ថែន សម្រាប់ភូមិពាំងផ្លុង។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងថ្ងៃទី៤ ខែវិច្ឆិកា នេះ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T