ពិតជាប្រពៃណាស់! រង្វាន់ 10,000$ របស់ប៊ូសស្ត្រង ធ្វើឲ្យគូស្នេហ៍មួយគូសម្រេចបំណង!

//s4.kh1.co/37/3719dca0da1934f9c30ca15dfb0695e16e98d68b.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គូស្នេហ៍មួយគូស្រលាញ់គ្នាស្មោះស្ម័គ្រជាច្រើនឆ្នាំ តែមិនអាចរៀបការជាមួយគ្នាបាន ព្រោះតែគ្មានប្រាក់រៀបការ។ ស្រាប់តែចុងខែតុលានេះកញ្ញា អៀង រស្មី ដែលគូស្នេហ៍នឹងលោក ហម ចំរើន រស់នៅភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទទួលបានមហាសំណាងដែលស្ទើរតែមិនគួរឲ្យជឿ ដោយប្រទះឃើញរង្វាន់ 10,000$ ពីក្រវិលកំប៉ុងប៊ូសស្ត្រង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា អៀង រស្មី និងលោក ហម ចំរើន
  កញ្ញា អៀង រស្មី និងលោក ហម ចំរើន

គូសង្សារដែលសូម្បីតែយល់សប្តិក៏ចង់រៀបការនឹងគ្នាដែរនោះ បានឲ្យក្រុមការងារយើងដឹងថាសព្វថ្ងៃកញ្ញាមានមុខរបរជាអ្នកធ្វើក្រចក និងប្រុសជាសង្សារជាអ្នកលក់តាមរទេះ ហើយអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ ចំណែកឪពុកម្តាយទាំងសងខាងក៏មិនជំទាស់ដែរ ប៉ុន្តែដោយសារតែមានជីរភាពលំបាក​ត្រដាបត្រដួស ទើបមិនអាចសម្រេចបំណងរៀបការបាន។

  កញ្ញា អៀង រស្មី 
  កញ្ញា អៀង រស្មី 

ប្អូនទាំងពីរក៏បានបន្តទៀតថា ប្អូនពិតជាសប្បាយចិត្តខ្លាំងណាស់ និងអរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ ប្អូននឹងយកប្រាក់រង្វាន់ 10,000$ ពីប៊ូសស្ត្រងនេះទៅរៀបការតាមប្រពៃណី ដើម្បីសម្រេចបំណងប្រាថ្នារៀបការរបស់ប្អូនទាំងពីរឲ្យបាន និងកែប្រែជីវភាពរស់នៅបានឲ្យល្អប្រសើរឡើង។

សូមបញ្ចាក់ផងដែរថារង្វាន់ 10,000$ ពីប៊ូសស្ត្រងចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យកញ្ញា អៀង រស្មី នេះក៏ម្នាក់ៗទទួលបាន 5,000$ ផងដែរ៕ 

ក្រវិលកំប៉ុងដែលឈ្នះរង្វាន់
ក្រវិលកំប៉ុងដែលឈ្នះរង្វាន់
ក្រវិលកំប៉ុងដែលឈ្នះរង្វាន់
ក្រវិលកំប៉ុងដែលឈ្នះរង្វាន់
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T