កីឡាករកម្ពុជា ខុន ស៊ីចាន់ នឹងប៉ះជាមួយកីឡាករប្រទេស​ឥណ្ឌា Roshan Mainam​ នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ!

//s5.kh1.co/47/47748d77ea57f334a9e99b4dd6806659205ffd84.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ម៉ានីល៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ ព្រឹត្តិការណ៍លំដាប់អន្តរជាតិ “ONE Championship: Masters of Fate” នឹងវិលត្រឡប់មកអង្រួនអារម្មណ៍ទស្សនិកជនសាជាថ្មី ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ CTN និង Facebook Page CTN ចាប់ពីម៉ោង ១៩:៣០ នាទីតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ព្រឹត្តិការណ៍ “ONE Championship: Masters of Fate”
  ព្រឹត្តិការណ៍ “ONE Championship: Masters of Fate”

ទស្សនិកជននៅកម្ពុជាកំពុងរង់ចាំតាមដានគូប្រកួតដ៏ជក់ចិត្តរវាងកីឡាករកម្ពុជា ខុន ស៊ីចាន់ ដែលត្រូវប៉ះជាមួយកីឡាករមកពីប្រទេសឥណ្ឌា Roshan Mainam។ ទន្ទឹមនេះក៏មានគូប្រកួតផ្សេងៗចំនួន ១១ គូទៀតផងដែរ នៅក្នុងព្រឹត្តិការណ៍ “ONE Championship: Masters of Fate” ផងដែរ។

សប្ដាហ៍នេះប្រិយមិត្តច្បាស់ជាជក់ចិត្តជាមួយនឹងការបង្ហាញនូវសមត្ថភាពរបស់កីឡាករម្នាក់ៗ ដើម្បីកសាងភាពល្បីល្បាញរបស់ពួកគេបន្ថែមទៀត។ តើនរណាខ្លះ​ នឹងក្លាយជាជើងខ្លាំងនៅយប់ថ្ងៃសុក្រស្អែកនេះ? សូមប្រិយមិត្តរង់ចាំទស្សនាព្រឹត្តិការណ៍នេះតាមកញ្ចក់ទូរទស្សន៍ CTN និង Facebook Page CTN

  ព្រឹត្តិការណ៍ “ONE Championship: Masters of Fate”
  ព្រឹត្តិការណ៍ “ONE Championship: Masters of Fate”
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T