គួរឲ្យគោរព!! ស៊ុតចូលយប់មិញ Son មិនអបអរទេ ប៉ុន្តែបែរជាបង្ហាញការសុំទោសដល់ Andre Gomes (មានវីដេអូ)

//s6.kh1.co/20/20306354c519238efcf732d870e48de11f6d0580.png
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ស៊ែប៊ី៖ ខ្សែប្រយុទ្ធរបស់ Tottenham Hotspur កីឡាករ Son Heung-min បានសម្ដែងការសុំទោសដល់ខ្សែបម្រើ Everton កីឡាករ Andre Gomes ចំពោះរឿងរ៉ាវដែលបានកើតឡើងកាលពីថ្ងៃអាទិត្យក្នុងការប្រកួតរវាង Everton និង Spurs ក្នុងក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Son Heung-min
កីឡាករ Son Heung-min

ក្រោយចប់ការប្រកួតដែល Spurs យកឈ្នះ Crvena Zvezda ក្នុងលទ្ធផល ០ទល់នឹង៤ កាលពីយប់មិញ ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូងបានសុំអភ័យទោសចំពោះអតីតខ្សែបម្រើរបស់ Barcelona ដោយបាននិយាយថា៖

“ជាការពិតវាបាននៅដិតដានក្នុងរយៈពេល២-៣ថ្ងៃ ប៉ុន្តែខ្ញុំពិតជាសំណាងដែលមានការលើកទឹកចិត្ត ពីសំណាក់អ្នកគាំទ្រ និងមិត្តរួមក្រុម។”

ម្ចាស់អាវលេខ៧ របស់ Spurs រូបនេះបានបន្តទៀតថា៖

“ខ្ញុំពិតជាសុំទោសខ្លាំងមែនទែនចំពោះហេតុការណ៍ដែលបានកើតឡើង ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើពេលនេះគឺការផ្ដោតអារម្មណ៍ជាមួយក្រុម និងព្យាយាមបន្តទៅមុខទៀតដែលនេះជាអ្វីដែលខ្ញុំត្រូវធ្វើសម្រាប់អ្នកគាំទ្ររបស់ខ្ញុំ។”

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះ ក្រោយស៊ុតចូលយប់មិញ Heung-min Son មិនបានអបអរគ្រាប់បាល់របស់ខ្លួនោះទេ ប៉ុន្តែគេបានបង្ហាញជាកាយវិការសំពះដើម្បីជាការសុំអភ័យទោសទៅដល់ Andre Gomes៕

កីឡាករ Son Heung-min
កីឡាករ Son Heung-min

ចង់ឃើញថា Son បង្ហាញកាយវិការគួរឲ្យគោរពយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T