អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចគាស់ផ្ទះម្នាក់ ទៅតុលាការ ក្រោយចាប់ខ្លួននៅខណ្ឌជ្រោយចង្វារ

//s5.kh1.co/a2/a26d41923a342d971790dda1685f5f3d65a931cc.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចសម្ភារមានតម្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនសង្ស័យឈ្មោះ ឡេង យៀប អាយុ៣៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា បន្ទាប់ពីជក់គ្រឿងញៀនហើយ រូបគេបានឃើញម្ចាស់ផ្ទះជាប្តីប្រពន្ធ បានជិះម៉ូតូចេញពីផ្ទះ ដោយរូបគេឃើញឱកាសល្អក៏បានផ្លោះរបងចូល ព្រមទាំងយកកន្រ្តៃកាត់ស័ង្កសីចូលទៅខាងក្នុងផ្ទះ ហើយបានរើកកាយរកសម្ភារមានតម្លៃ ស្របពេលនោះម្ចាស់ផ្ទះមកវិញទាន់ឃើញ ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនតែម្តង៕

https://s6.kh1.co/__image/w=650,h=434,q=100/26/26fd3ce47dc1b660ceae3f45065422df13f2fa53.jpg
https://s5.kh1.co/__image/w=650,h=434,q=100/af/af4e966dea2156dc6358e2c7137d06f03ca193cc.jpg
https://s4.kh1.co/__image/w=650,h=434,q=100/64/646d4b8e2324232cc1f850842dea1d60da1e14e2.jpg
https://s6.kh1.co/__image/w=650,h=434,q=100/54/54b06a571cf8b51884b2c5c84a6b29562f108382.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T