បង្ក្រាបជនជាតិចិន ២នាក់ ក្រោយបាញ់ប្លន់នៅខណ្ឌពោធិ៍សែនជ័យ, ខណៈបក្ខពួកខ្លះទៀតកំពុងរត់គេចខ្លួន (Video inside)

//s4.kh1.co/97/971f887298a46afbb1f8731f216c78f1319d24bb.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានចាប់ជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងហាងលក់គុជ ហីហី មួយកន្លែង នៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្ដីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងហាងលក់គុជ ហីហី ស្ថិតនៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ ដោយមានជនជាតិចំនួន២នាក់ បានធ្វើសកម្មភាពបាញ់ប្លន់ចំនួន២គ្រាប់។ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេចខ្លួន នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ខណៈដែលកម្លាំងនគរបាល កំពុងធ្វើការឡោមព័ទ្ធចាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាល នាំខ្លួនទៅប៉ុស្ដិ៍នគរបាលចោមចៅទី១។ ខណៈដែលមន្ដ្រីជំនាញនគរបាល និងអាជ្ញាធរ កំពុងសួរនាំនៅកន្លែងកើតហេតុ៕

https://s4.kh1.co/__image/w=650,h=368,q=100/68/6800b596b05d9471123549265c5f74fa74511182.jpg
https://s4.kh1.co/__image/w=650,h=867,q=100/c4/c469c8b39ac050c0240e35746b642e9da223c6f3.jpg
https://s6.kh1.co/__image/w=650,h=316,q=100/80/8040cf8eff2358503fe151410af268f35b9df1ef.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T