មកដឹងពីកត្តា៤យ៉ាងសំខាន់ៗរបស់ Royal Ausnz ម្ស៉ៅទឹកដោះគោសុទ្ធពីប្រទេសអូស្តា្រលី ដែលបានជ្រៀតចូលក្នុងទីផ្សារកម្ពុជា!

//s4.kh1.co/92/9241400d19dd73aa82962b082ab107457f353d88.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅក្នុងទីផ្សារវិស័យម្ស៉ៅទឹកដោះគោ ក៏មិនខុសពីវិស័យផ្សេងៗដែរ មនុស្សភាគច្រើនស្គាល់ម៉ាកដែលមានវត្តមានលើទីផ្សារយូរ ឬម៉ាកដែលមានផ្សព្វផ្សាយពាណិជ្ជកម្មច្រើនដូចជា តាមទូរទស្សន៍ តាមប៉ាណូធំៗនៅតាមដងផ្លូវនានា ឬតាមបណ្តាញសង្គម និងតាមរយៈសកម្មភាពទីផ្សារនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថា មានផលិតផលម្ស៉ៅទឹកដោះគោថ្មីៗជាច្រើនម៉ាកទៀត បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា ដែលកំពុងមានការប្រកួតប្រជែងគួរឱ្យចាប់អារម្មណ៍។ ធម្មតាទេម៉ាកថ្មីមិនសូវមានគេស្គាល់ ពេលចូលមកដំបូងត្រូវតែមានយុទ្ធសាស្រ្តទាក់ទាញ ហើយគុណភាពផលិតផល និងសេវាកម្មល្អ ទើបអាចជ្រាបចូលទីផ្សារបាន។

ក្នុងចំណោមម៉ាកផលិតផលម្ស៉ៅទឹកដោះគោជាច្រើន មានម៉ាកមួយដែលកំពុងទទួលការចាប់អារម្មណ៍គួរសម នោះគឺ Royal Ausnz របស់ប្រទេសអូស្រ្តាលី ដែលជាប្រទេសល្បីខាងម្ស៉ៅទឹកដោះគោ និងមានស្តង់ដារចំណីអាហារខ្ពស់ និងសុវត្ថិភាពខ្ពស់បំផុតមួយរបស់ពិភពលោក។

ម្សៅទឹកដោះគោ Royal Ausnz
ម្សៅទឹកដោះគោ Royal Ausnz

គិតមកដល់ពេលនេះ ម៉ាកមួយនេះមានផលិតផលជាច្រើនដូចជា ម្ស៉ៅទឹកដោះគោសម្រាប់ទារក សម្រាប់កុមារ សម្រាប់ស្រ្តីពពោះ សម្រាប់មនុស្សពេញវ័យ និងសម្រាប់មនុស្សចាស់ដែលមានជំងឺទឹកនោមផ្អែម ឬលើសជាតិស្ករ ជំងឺភ្លេចភ្លាំង​ ឬវង្វេង ជំងឺពុកឆ្អឹង ឬឈឺសន្លាក់ និងអ្នកជំងឺដែលមិនអាចទទួលទានអាហារធម្មតាបានជាដើម។

លើសពីនេះទៀត Royal  Ausnz ក៏មានម្ស៉ៅទឹកដោះពពែសម្រាប់ទារក និងកុមារដែលមានប្រតិកម្មជាមួយទឹកដោះ (Lactose Intolerance) ទារកដែលមានជំងឺកង្វះអង់ស៊ីម G6PD និងទារកដែលកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូដែលប្រព័ន្ធរំលាយអាហារខ្សោយទៀតផង។

តំណាងចែកចាយផលិតផលម៉ាក Royal Ausnz នៅប្រទេសកម្ពុជាបានឱ្យដឹងថា Royal Ausnz មិនមែនជាម៉ាកល្បីបំផុតនៅអូស្រ្តាលីនោះទេ ហើយបើនិយាយពីទំហំនៃការផលិត និងនាំចេញក៏មិនច្រើនដូចម៉ាកល្បីៗផ្សេងទៀតដែរ ប៉ុន្តែផលិតផលនេះផ្តោតលើគុណភាព និងខ្សែចង្វាក់ផលិតកម្ម (ដើម្បីធានាកុំឱ្យមានការដាច់ស្តុក) ជាចម្បង។ ក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាទីផ្សារសកលលោកដែរ ផលិតផលនីមួយៗមានយុទ្ធសាស្រ្តផ្សេងៗគ្នា ផលិតផលខ្លះជ្រើសរើសអ្នកតំណាងម៉ាក (brand ambassador) ដែលជាតារាល្បីៗមានគេស្គាល់ច្រើន ផលិតផលខ្លះផ្តោតលើការផ្សាយពាណិជ្ជកម្ម ហើយផលិតផលខ្លះទៀតផ្តោតលើកម្មវិធីថែមរង្វាន់ ឬបញ្ចុះតម្លៃជាដើម។

សម្រាប់ Royal Ausnz មានកត្តាសំខាន់ ៤ ដែលជួយឱ្យផលិតផលម្ស៉ៅទឹកដោះគោរបស់ខ្លួន អាចជ្រៀតចូលទីផ្សារបាន បើទោះបីជាការអនុវត្តន៍នៅមានចំណុចខ្វះខាតខ្លះក៏ដោយ។ កត្តាទាំង ៤ នោះគឺ ៖

១. លើកទឹកចិត្តម្ចាស់ហាង៖ តាមរយៈការផ្តល់តម្លៃ និងសេវាកម្មល្អ ទទួលការរិះគន់របស់ហាងអំពីចំនុចខ្វះខាតរបស់យើង ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ យើងទៅធ្វើការជាមួយម្ចាស់ហាង ដើម្បីបម្រើតំរូវការអតិថិជន យើងមិនមែនទៅរកផលចំណេញពីម្ចាស់ហាងនោះទេ។

ហាងម្ស៉ៅទឹកដោះគោ Royal Ausnz
ហាងម្ស៉ៅទឹកដោះគោ Royal Ausnz
ម្ស៉ៅទឹកដោះគោ Royal Ausnz
ម្ស៉ៅទឹកដោះគោ Royal Ausnz

២. ផ្តល់ការអប់រំ ទាក់ទងនឹងសុខភាពចំណីអាហារ៖ ដោយសារម្ស៉ៅទឹកដោះគោ ស្ថិតនៅក្នុងប្រភេទចំណីអាហារ និងសុខភាព យើងមិនអាចផ្សព្វផ្សាយលើសពីការពិតរបស់វេជ្ជសាស្រ្តនោះទេ ហើយការអប់រំនេះត្រូវធ្វើឡើងដោយវេជ្ជបណ្ឌិត ឬអ្នកជំនាញអាហាររូបត្ថម្ភ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ។ សព្វថ្ងៃ Royal Ausnz មានរៀបចំសិក្ខាសាលាសុខភាព មានអត្ថបទ ឬវីដេអូសុខភាពក្នុងគេហទំព័រហ្វេសប៊ុក និងយូធូប ដែលអនុញ្ញាតឱ្យលោក​ លោកស្រីទទួលបាននូវចំណេះដឹងចាំបាច់មួយចំនួនអំពីការថែទាំសុខភាពមាតា និង​ទារក ការពពោះ របៀបធ្វើអាហារអោយកូនតូច។ល។

លោកអ្នកអាចចូលទៅកាន់ប្រភពទាំងនោះតាមរយៈតំណភ្ជាប់ដូចខាងក្រោមនេះ ៖https://www.facebook.com/royalausnzcambodia/?ref=bookmarks

ទំព័រហ្វេសប៊ុកផ្លូវការរបស់ Royal Ausnz
ទំព័រហ្វេសប៊ុកផ្លូវការរបស់ Royal Ausnz

https://www.youtube.com/channel/UCJ34Ak8WvCI5QmJ-lusRURg/videos?view_as=subscriber

យូធូប ផ្លូវការរបស់​ Royal Ausnz
យូធូប ផ្លូវការរបស់​ Royal Ausnz

https://royalausnzcambodia.com/blog/

សិក្ខាសាលាសុខភាពរបស់ Royal Ausnz
សិក្ខាសាលាសុខភាពរបស់ Royal Ausnz

៣. ទំនាក់ទងជាប្រចាំជាមួយអតិថិជន៖  Royal Ausnz មានក្រុមការងារទំនាក់ទំនងអតិថិជន ឬអ្នកប្រើប្រាស់ទាំងអស់ តាមរយៈលេខទូរស័ព្ទ និងហ្វេសប៊ុក ក៏ដូចជាយូធូបជាប្រចាំ ដើម្បីបង្កើនទំនុកចិត្ត ក៏ដូចជាដោះស្រាយបញ្ហា និងផ្តល់យោបល់ ឬការណែនាំពីសំណាក់វេជ្ជបណ្ឌិតប្រចាំការជូនអ្នកប្រើប្រាស់ ដែលមានចម្ងល់ឲ្យបានទាន់ពេលវេលា ហើយឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ មិនមែនធ្វើយ៉ាងណាឲ្យតែបានលុយចំណូលនោះទេ។

ម្សៅទឹកដោះគោ Royal Ausnz
ម្សៅទឹកដោះគោ Royal Ausnz

៤. ធនធានមនុស្ស៖​ បុគ្គលិកជាដង្ហើមរបស់ក្រុមហ៊ុន ហើយបុគ្គលិកល្អមិនត្រឹមតែបំពេញតួនាទីបានល្អប៉ុណ្ណោះទេ ថែមទាំងអាចស្តាប់ និងទទួលការរិះគន់នានា របស់ម្ចាស់ហាងក៏ដូចជាអតិថិជនផងដែរ​ ហើយ​ការរិះគន់នេះហើយ ដែលធ្វើឱ្យយើងអាចកែតំរូវ ឬបំពេញចំនុចខ្វះខាតដែលយើងមាន៕

ម្ស៉ៅទឹកដោះគោ Royal Ausnz
ម្ស៉ៅទឹកដោះគោ Royal Ausnz
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T