ម៉ាអ៊ែមហ្មង! តាមដានគ្រប់សកម្មភាព គ្រប់ទីតាំង គ្រប់ច្រកល្ហក ក្នុងពិធីបុណ្យអុំទូកជាមួយ Hang Meas Live 24h! (មានវីដេអូ)

//s5.kh1.co/d8/d864c1776d4b003e012fdf1928a8cac5ae7ac836.jpg
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់ ហើយសម្រាប់មហាព្រឹត្តការណ៍ដ៏ពិសេសនេះ ហង្សមាសនឹងធ្វើការ Live ជាពិសេសទាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងនៅលើផេកហ្វេសប៊ុកផ្លូវការ Hang Meas Live 24h ដើម្បីឲ្យទស្សនិកជនទាំងអស់ងាយស្រួលបានទទួលជ្រាប និងទស្សនានូវគ្រប់ទិដ្ឋភាព គ្រប់ច្រកល្ហក ក្នុងឱកាសពិធីបុណ្យអុំទូកដ៏ឱឡារឹកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមពិសេសហង្សមាសទាន់ហេតុការណ៍ 24ម៉ោង នឹងចេញប្រត្តិបត្តិការណ៍ផ្សាយផ្ទាល់ជូនលោក អ្នកទស្សនាមិនថាតាមទូរទស្សន៍ ឬតាមបណ្តាញសង្គមហ្វេសប៊ុកឡើយ។ លោកអ្នកនឹងបានទស្សនាទិដ្ឋភាពពិសេសៗ គ្រប់ទីតាំងនៅក្នុងពិធីបុណ្យអុំទូកនេះតាមរយៈទូរទស្សន៍ហង្សមាស HDTV និងនៅលើផេកហ្វេសប៊ុកផ្លូវការ Hang Meas Live 24h

ការផ្សាយផ្ទាល់ដ៏ពិសេសនេះនាំមកជូនលោកអ្នកផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T