ត្រូវការឈ្នះផង!! Man UTD អាចនឹងអវត្តមានកីឡាករសំខាន់ ៦រូបសម្រាប់ការប្រកួត Europa League យប់នេះ

//s4.kh1.co/94/94baf802422927683e4b694bc55e182871622ea2.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អឺរ៉ុប៖ ក្លិបបិសាចក្រហម​ Manchester United អាចនឹងអវត្តមានកីឡាករចំនួន ៦រូបសម្រាប់ការប្រកួតពានរង្វាន់ Europa League ជាមួយ Partizan នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមរបស់លោក Ole Gunnar Solskjaer នឹងកក់កៅអីវគ្គ ៣២ក្រុមចុងក្រោយ បើសិនជាអាចយក ៣ពិន្ទុបានពីជើងខ្លាំងស៊ែប៊ី Partizan យប់នេះ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសអង់គ្លេស មានកីឡាករដល់ទៅ៦រូបដែលមិនបានចូលរួមហ្វឹកហាត់ផ្លូវការនៅថ្ងៃពុធម្សិលមិញ។

លោក Ole Gunnar Solskjaer 
លោក Ole Gunnar Solskjaer 

ក្នុងនោះខ្សែការពារ Eric Bailly និង Paul Pogba ត្រូវបានគេដឹងថាមានបញ្ហារបួស ខណៈកីឡាករ ៤រូបផ្សេងទៀតរួមមាន Victor Lindelof, Nemanja Matic, Axel Tuanzebe និង Angel Gomos។

សកម្មភាពហ្វឹកហាត់ក្នុងថ្ងៃពុធ
សកម្មភាពហ្វឹកហាត់ក្នុងថ្ងៃពុធ

ប៉ុន្តែគេក៏សង្កតឃើញមានការត្រឡប់មកវិញពីសំណាក់ខ្សែការពារឆ្វេង Luke Shaw ផងដែរក្រោយពីចាកឆ្ងាយពីទីលានរយៈពេល ២ខែ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T