«​ក្តាមប្រៃ​»​ជើង​ខ្លាំង​លេខ​១​រាល់​ឆ្នាំ​ចុះ​ទឹក​បង្ហាញ​ឫទ្ធិ​ហើយ

//s5.kh1.co/dc/dc57afe77addd92715e266d7bd471b11e5d88077.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង . ទូក​.​ង​ល្បីឈ្មោះ​ប្រណាំង​មិន​ដែល​ចាញ់​ឈ្មោះ «​ក្តាមប្រៃ​» បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ដើម្បី​ចុះ​ទឹក​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ ទូក​.​ង​មួយ​នេះ​តម្កល់​ទុក​នៅ​សាលា​បុណ្យ​សន្សំ​កុសល ក្នុងភូមិ​កំពង់​ក្តារ ឃុំ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ដល់​ក្រុម​កីឡាករ​ទាំងអស់​ថា នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា យើង​នឹង​មាន​ពិធី​ជូ​ប​ជុំ​ក្រុម​កីឡាករ​ទូក​ទាំងអស់​ដើម្បី​ទទួល​ការ​ណែនាំ​របស់​គណៈ​កម្មការ​ទូក​ថ្នាក់​ខេត្ត​ក៏​ដូច​ស្តាប់​ប្រសាសន៍​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត និង​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង ព្រមទាំង​ទទួល​អំណោយ​ផង​ដែរ ។ បន្ទាប់​មក​យើង​នឹង​ធ្វើ​ពិធី​ប្រណាំង​សាកល្បង​រួច​យើង​បន្តដំណើរ​ចេញ​ទៅ​រាជធានី​ភ្នំពេញ​តែ​ម្តង ។

លោក​បន្ត​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​សូម​បងប្អូន​ក្រុម​កីឡាករ​យកចិត្តទុកដាក់​ថែ​រទាំ​សុខភាព ដូច​ជា​កា​រស​ម្រា​ន​ក្នុង​មុង ពិសារ​ទឹក​ឆ្អិន និង​សូម​សាមគ្គី​គ្នា ដើម្បី​យើង​ទទួល​ជ័យ​ជំនះ​ជូន​មុខមាត់​ខេត្ត​របស់​យើង ។

តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​ទូក​.​ង​ឈ្មោះ «​ក្តាមប្រៃ​»​បានឱ្យ​ដឹង​ថា ទូក​«​ក្តាមប្រៃ​»​ជា​ទូក អុំ​ខ្នាត​វែង​បុរស​មាន​ប្រវែង ២៩.៧០​ម៉ែត្រ មាន​ចំណុះ​កីឡាករ ៦២ នាក់ បូក​អ្នក​រាំ​ក្បាលទូក និង​អ្នក​បាចទឹក​ទូក​២​នាក់ សរុប​កីឡាករ ៦៤ នាក់ និង​នៅ​មាន​កីឡាករ​បំរុង​២០​នាក់​បន្ថែម​លើ​នេះ​ទៀត ។ ទូក​«​ក្តាមប្រៃ​»​ជា​ទូក​ដែល​ល្បី​រន្ទឺ​ជាងគេ​នៅ​ពេល​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ម្តង​ៗ​ថ្វីបើ​ទូក​នេះ​ឈ្មោះ​មិន​ពិ​រោះ​ដូច​ទូកង​ដទៃ តែ​ទូក​មួយ​នេះ​ទទួល​បាន​ចំណាត់ថ្នាក់​ផែន​លេខ​១​ជា​រៀង​រាល់​ឆ្នាំ ៕

https://s5.kh1.co/__image/w=650,h=379,q=100/4d/4d20bbc5371730ee27673c3353d19a581616b5b2.jpg
https://s4.kh1.co/__image/w=650,h=379,q=100/95/955596c2c39dc691596a4714f0e81a11526a8b81.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T