ដឹងតែកក្រើកហើយ! អុំទូកឆ្នាំនេះ ខារ៉ាបាវ ប្រមូលអស់សុទ្ធតែកំពូលតារា ក្នុងការប្រគំតន្រ្តីលំដាប់អច្ឆរិយៈ! (មានវីដេអូ)

//s4.kh1.co/99/99aad894fe54fcb0de145734eb45e517068b4643.jpg
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី 10-11-12 ខែវិច្ចិកា ឆ្នាំ2019 ខាងមុខនេះ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ សហការជាមួយទូរទស្សន៍ហង្សមាស នឹងប្រារព្ធធ្វើការប្រគំតន្រ្តីលំដាប់អច្ឆរិយៈ ជាពិសេសសម្រាប់បងប្អូនខ្មែរគ្រប់ទិសទីដែលមកកម្សាននៅរាជធានីភ្នំពេញ ដើម្បីអបអរពិធីបុណ្យជាតិដ៏ឱឡារឹកនេះ ដែលនឹងធ្វើឡើងពេញបីរាត្រីនៅក្នុងបរិវេណសួនច្បារមុខវត្តបុទុមវតី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថាអត់កប់មួយមាត់ទៅ! ការប្រគំតន្ត្រីនេះបានប្រមូលអស់កំពូលតារាល្បីៗលំដាប់ប្រទេសមករួមគ្នាលើឆាកតែមួយរួមមានកំពូលតារាចម្រៀង ព្រាប សុវត្តិខេមរៈ សិរីមន្ត - ពេជ្រ សោភា - ឆន សុវណ្ណរាជ - សុគន្ធ និសា - ណុប បាយ៉ារិទ្ធ - សុខ ស្រីនាង - ហ្សូណូ - សួស វីហ្សា - នីកូ - សុខ សីឡាលីន - នី រតនា - វី ឌីណែត - STEP - រ៉េត ស៊ូហ្សាណា - គ្រី ថៃពៅ - ឈីន រតនៈ - វង្ស តារារតនា - ទេព ពិសិដ្ឋ - ពេជ្រ ថៃ - ឡុង លីងគង្គ - សុខ សុជាតា - រ៉ន ចាន់ឌីន - រ៉េត រ៉ែន

ណាត់គ្នាទៅទទួលយកភាពសប្បាយរីករាយហើយជុំគ្នាក្រេបភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសឈ្នះលុយសុទ្ធរហូតដល់ទៅ 100 លានរៀល។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះក៏នឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង 8 យប់រហូតដល់ចប់កម្មវិធី៕

នាំមកជូនលោកអ្នកដោយភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T