មួយដៃដេកស្អាត កក្រើកសង្វៀន!! ខាំ ខ្លានាង ផ្ដួលជើងខ្លាំងថៃ ឲ្យសន្លប់ទឹកទី៣ យកប្រាក់លាន (មានវីដេអូ)

//s5.kh1.co/dd/dd2273cbf2363158d233b9b273f903e99e988a53.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សិស្សគុនមកពីក្លិបរហាប់ស្វាយប៉ាកកីឡាករ ខាំ ខ្លានាង បានប្រកួតឈ្នះកីឡាករឆ្លងដែនកមកពីខេត្តបុរីរាំ ប្រទេសថៃ ដាំកងវ៉ាន់ ដោយផ្ដួលជើងខ្លាំងថៃរូបនេះឲ្យសន្លប់នៅក្នុងទឹកទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ស្រាលគឺ ៥១គីឡូក្រាម។ ការប្រកួតនៅក្នុងទឹកទី១ ទាំងកម្ពុជា និងថៃមិនបានជាចេញក្បាច់អ្វីគួរឲ្យកត់សម្គាល់នោះទេដោយគ្រាន់តែស្ទាបស្ទង់ស្វែងរកចំណុចខ្សោយខ្លាំងគ្នាប៉ុណ្ណោះ។ ឈានដល់ទឹកទី២ កីឡាករទាំងពីរចាប់ផ្ដើមក្ដៅម៉ាស៊ីនរៀងៗខ្លួនដោយបានចេញដៃ និងទាត់គ្នាទៅវិញទៅមកធ្ងន់ៗដែលធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង។

យ៉ាងណាចូលទឹកទី៣ ខ្លានាង ចាប់ផ្ដើមចេញផ្លែធ្ងន់របស់ខ្លួនគឺដៃឆ្វេងវាយទៅលើកីឡករថៃជាច្រើនដៃ មុននឹងវាយមួយដៃចូលពេញពោះធ្វើឲ្យកីឡាករថៃដួល និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ ក្រោកមិនរួចនៅចុងទឹក៕

ចង់ឃើញថា កណ្ដាប់ដៃឆ្វេងរបស់ ខាំ ខ្លានាង ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T