Kyle Walker ប្ដូរជំនាញពីខ្សែការពារមកចូលចាំទីជំនួស Bravo ក្នុងជំនួបទល់នឹងក្រុម Atalanta កាលពីយប់មិញនេះ (មានវីដេអូ)

//s5.kh1.co/d2/d27b0bb7aadd7fda227670a8121bc7f44d28aa3f.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្រុម Atalanta ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន San Siro ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City ក្នុងព្រឹត្តិកាណ៍ Champions League កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមទាំងពីរគ្នាមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះស៊ុតបាន​ ៥ជើងចំគោលដៅ២ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវស៊ុតបាន៨ជើងចំគោលដៅ៤ដង ទម្លុះសំណាញ់ទីបាន១គ្រាប់ដូចគ្នា។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

១គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ Mario Pasalic រីឯ១គ្រាប់របស់ក្រុមភ្ញៀវរកបានតាមរយៈកីឡាករ Raheem Sterling។

ការរកគ្រាប់បាល់ដោយកីឡាករ Mario Pasalic
ការរកគ្រាប់បាល់ដោយកីឡាករ Mario Pasalic
កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

អ្វីដែលគួរអោយកត់សម្គាល់ក្នុងការប្រកួតនេះគឺនៅនាទី៤៦អ្នកចាំទីដៃទី១របស់ក្រុម Manchester City កីឡាករ Ederson Moraes របួសក៏ត្រូវប្ដូរចេញ ជំនួសវិញដោយអ្នកចាំទីដៃទីពីរកីឡាករ Claudio Bravo។ លុះមកដល់នាទីទី៨០ ជាអកុសលអ្នកចាំទីរបស់ក្រុម Man City កីឡាករ Bravo បានទទួលកាតក្រហមបណ្ដេញចេញពីការប្រកួត បន្ទាប់ពីរូបគេបង្កកំហុសទៅលើខ្សែប្រយុទ្ធ​ក្រុម Atalanta ដោយលោក Pep Guardiola បង្ខំចិត្តត្រូវប្ដូរខ្សែការពារស្លាបស្ដាំកីឡាករ Kyle Walker ចូលមកចាំទីជំនួសវិញ៕

កីឡាករ Claudio Bravo​ ទទួលបានកាតក្រហម
កីឡាករ Claudio Bravo​ ទទួលបានកាតក្រហម
កីឡាករ Kyle Walker ប្ដូរចូលចាំទី
កីឡាករ Kyle Walker ប្ដូរចូលចាំទី
កីឡាករ Kyle Walker ប្ដូរចូលចាំទី
កីឡាករ Kyle Walker ប្ដូរចូលចាំទី
កីឡាករ Kyle Walker ចាំទី 
កីឡាករ Kyle Walker ចាំទី 

បើចង់ឃើញទឹកដៃចាំទីរបស់កីឡាករ Kyle Walker ល្អយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T