កក្រើកបាល់ទាត់កម្ពុជា បុកពោះខ្លាំង!! បឹងកេត ឈ្នះស្វាយរៀង លើកពានរង្វាន់សម្ដេច ហ៊ុន សែន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)

//s6.kh1.co/bc/bc89bf3e7d54a242dc90b054ac4900b500adf2bc.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០១៩នេះបានរកឃើញជើងឯកហើយ បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីល្ងាចម្សិលមិញ ក្លិបបាល់ទាត់បឹងកេត បានប្រកួតឈ្នះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តាមរយៈការទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រក្នុងលទ្ធផល ៥ទល់នឹង៤ បន្ទាប់ពីបញ្ចប់៩០នាទី និងម៉ោងបន្ថែម១៥នាទីពីរដង ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បឹងកេត គ្រងដំណែងជើងឯក
បឹងកេត គ្រងដំណែងជើងឯក

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ ៦,១៥០នាក់នៅកីឡដ្ឋាន Smart RSN បឹងកេត ជាអ្នកបើកការនាំមុនមុនទៅលើព្រះខ័នស្វាយរៀង ដោយការតែតបាល់បញ្ជូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យក្មេង ម៉ុន វ៉ាន់ដា បន្ទាប់ពីការលើកបាល់ចូលប្រអប់គ្រោះថ្នាក់របស់កីឡាករ ជា វេស្លី។

សកម្មភាពក្នុងការប្រកួត (រូបភាព: HSC)
សកម្មភាពក្នុងការប្រកួត (រូបភាព: HSC)

យ៉ាងណាមិញ នៅនាទី៧០ ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងបានវាយបកតាមស្មើវិញតាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រដែលធ្វើបានសម្រេចដោយកីឡាករ ណុប តុលា បន្ទាប់ពីកីឡាកររបស់បឹងកេត សេត រ៉ស៊ីប បង្កឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ និងទទួលបានកាតក្រហម។

សកម្មភាពក្នុងការប្រកួត (រូបភាព: HSC)
សកម្មភាពក្នុងការប្រកួត (រូបភាព: HSC)

ចប់ការប្រកួត ៩០នាទីក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១ និងឈានដល់វគ្គបន្ថែមម៉ោង ១៥នាទីពីរដង។ ជាលទ្ធផលបញ្ចប់ ១៥នាទីពីរដង ពោលគឺពេញ ១២០នាទី ក្រុមទាំងពីរនៅតែបន្តរក្សាលទ្ធផលស្មើគ្នា ដែលតម្រូវឲ្យឈានដល់ការទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ​។

សកម្មភាពក្នុងការប្រកួត (រូបភាព: HSC)
សកម្មភាពក្នុងការប្រកួត (រូបភាព: HSC)

ឈានដល់វគ្គទាត់បាល់សេចក្ដី១១ម៉ែត្រ បឹងកេត ជាអ្នកយកឈ្នះដោយលទ្ធផល ៥ទល់នឹង៤ និងបានគ្រងជើងឯកពានរង្វាន់សម្ដេចហ៊ុន សែនលើកទី១៣ ឆ្នាំ២០១៩ បន្ទាប់ពីកីឡាកររបស់ព្រះខ័នរាជស្វាយរៀងពីររូបស៊ុតមិនចូលគឺកីឡាករ សុក សំណាង និង ហូយ ផល្លីន។

អ្នកគាំទ្ររបស់បឹងកេត (រូបភាព: HSC)
អ្នកគាំទ្ររបស់បឹងកេត (រូបភាព: HSC)
អ្នកគាំទ្ររបស់ព្រះខ័នរាជស្វាយរៀង (រូបភាព: HSC)
អ្នកគាំទ្ររបស់ព្រះខ័នរាជស្វាយរៀង (រូបភាព: HSC)

គួរឲ្យដឹងដែរថា នេះជាឆ្នាំដំបូងហើយដែលក្លិបបឹងកេតឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន ហើយការឈ្នះពាននៅឆ្នាំនេះក៏ជាពានលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ៕

ចង់ឃើញថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង បឹងកេត និង ព្រះខ័នស្វាយរៀង ល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T