កូរ៉េខាងត្បូង ៖ ទោះបីជា Han Seo Hee ត្រឹមតែជាអតីតអ្នកហ្វឹហាត់ម្នាក់ ប៉ុន្តែជឿជាក់ថា មនុស្សជាច្រើននៅក្នុងវិស័យ Kpop ពិតជាបានស្គាល់រូបនាងយ៉ាងច្បាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាងជាមនុស្សស្រីតែម្នាក់ ដែលនៅពីក្រោយការបែកធ្លាយនៃរឿងអាស្រូវធំៗជាច្រើន ដែលពាក់ព័ន្ធនឹងតារាប្រុសល្បីៗ ក្នុងវិស័យ Kpop នេះ។
ជាការពិតណាស់ដែលថា បើតាមបទពិសោធន៍កន្លងមក នាងត្រូវបានមនុស្សជាច្រើនស្អប់ និងស្ដីបន្ទោសជាហូហែ នៅក្នុងបណ្ដាញអ៊ីនធើណែត។ យ៉ាងណាមិញ ស្រីស្អាតម្នាក់នេះ ហាក់ដូចជាមិនខ្វាយខ្វល់សោះឡើយ។ ផ្ទុយទៅវិញ នាងនៅតែបន្តទម្លាយរឿងរ៉ាវអាថ៌កំបាំងជាច្រើន ថែមទាំងបន្តចាប់កំហុសតារាប្រុសៗមិនញញើតដៃ។
គួរបញ្ជាក់ផងដែរថា ថ្មីនេះ Han Seo Hee បានសម្រេចចិត្តទម្លាយសារ ដែលនាងទទួលបានពីម្ដាយរបស់នាង ធ្វើឲ្យមហាដល់ថ្នាក់និយាយលែងចេញតែម្ដង។
ក្នុងសារបានបង្ហាញថា ម្ដាយរបស់ Han Seo Hee គឺពិតជាបារម្ភពីនាងខ្លាំងណាស់ នៅរាល់ពេលដែលនាងចាប់កំហុសតារាៗម្នាក់ណា។ មិនត្រឹមតែប៉ុណ្ណឹងទេ ម្ដាយរបស់ Han Seo Hee ថែមទាំងបន្តគាំទ្រ និងលើកទឹកចិត្តនាងទៀតផងថា ចំពោះអ្វីដែលនាងបានធ្វើគឺត្រឹមត្រូវ ទោះបីជានាងទទួលបានភាពស្អប់ខ្ពើមច្រើនក៏ដោយ៕
ទស្សនារូបភាពខាងក្រោម ៖