វីរបុរសចុងម៉ោង! Costa ស៊ុតវាយបកយកឈ្នះនាទី៩០ជួយ Juventus រកបាន៣ពិន្ទុ កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ (មានវីដេអូ)

//s6.kh1.co/ba/ba6dac79438afbb778a89a85c8e160d7e59d9570.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

រុស្ស៊ី៖ ក្រុម Lokomotiv Moscow ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន RZD Arena ទទួលស្វាគមន៍ក្រុមភ្ញៀវសេះបង្កង់​ Juventus ក្នុងព្រឹត្តិការណ៍ Champions League កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ ដែលមានអ្នកចូលរួមទស្សនាផ្ទាល់ចំនួន២៦,៨៦២នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទោវិញទៅមកដោយក្រុមម្ចាស់ផ្ទះស៊ុតបាន១៥ជើងចំគោលដៅ៦ដងសម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវស៊ុតបាន១៥ជើងដូចគ្នាចំគោលដៅ៩ដងទម្លុះសំណាញ់ទីបាន២គ្រាប់។

ក្រុមភ្ញៀវជាអ្នកស៊ុតបើកឆាកតាមរយៈការស៊ុតបាល់ Free-Kick ប្រមាណ៣០ម៉ែត្រជាងរបស់កីឡាករ Cristiano Ronaldo ចូលប្រលោះជើងអ្នកចាំទី រួចកីឡាករ Aron Ramsey បន្ថែមបញ្ចូលទីតែម្ដង នៅនាទីទី៤ បាន៨នាទីក្រោយមកក្រុមម្ចាស់ផ្ទះស៊ុតតាមស្មើដោយកីឡាករ Aleksey Miranchuk។

កីឡាករ Aron Ramsey បន្ថែមបញ្ចូលទី
កីឡាករ Aron Ramsey បន្ថែមបញ្ចូលទី

លុះមកដល់នាទីទី៩០ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលកីឡាករ Douglas Costa ក៏ស៊ុតគ្រាប់ទី២អោយក្រុមភ្ញៀវ ដែលជាគ្រាប់ជ័យជម្នះជួយ Juventus យកឈ្នះក្រុម្ចាស់ផ្ទះក្នុងលទ្ធផល២-១។

កីឡាករ Douglas Costa
កីឡាករ Douglas Costa

តាមរយៈជ័យជម្នះនេះជួយអោយក្រុម Juventus ទទួលបាន៣ពិន្ទុបន្ថែម កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ដោយឈរកំពូលតារាងក្នុងពូល D មាន១០ពិន្ទុសរុប៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នា ជក់ចិត្តយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T