ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពាន បន្តប្រគល់រង្វាន់ម៉ូតូ ZoomerX និងលុយ១ពាន់ដុល្លារៗជាច្រើនរង្វាន់!

//s4.kh1.co/9f/9f8fff54433d2a95ec5aee677525737d9b643da1.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កំពង់ស្ពឺ៖ នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងាររបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពាន បានដឹកយករង្វាន់ម៉ូតូ ZoomerX ០១គ្រឿង លុយ៥ពាន់ដុល្លារ និងភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ ចំនួន១០០កេស ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ជាច្រើននាក់ នៅផ្សារកំពង់ស្ពឺ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍
អ្នកឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ពេលនេះមានឈ្មោះ ផុន ធារី អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ប្អូនស្រី ធារី បញ្ជាក់ថា ការព្យាយាមពិតជាបានសម្រេចមែន ហើយថាគាត់ហូប ឆេមពានអាយស៍ រាល់ពេលដែលគាត់ធ្វើការងារហត់បែកញើស ពេលគាស់ហូបម្តងៗគិតថា ថ្ងៃណាមួយនឹងឈ្នះរង្វាន់ធំជាមិនខាន។ ស្រាប់តែថ្ងៃនេះឈ្នះរង្វាន់ម៉ូតូបានសម្រេចមែន។

រង្វាន់ម៉ូតូ ZoomerX ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍
រង្វាន់ម៉ូតូ ZoomerX ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ជាលុយ ១,០០០ ដុល្លារៗ នៅថ្ងៃនេះមានចំនួន៥នាក់គឺ៖

១. ឈ្មោះ ឡាយ វឌ្ឍនា ភូមិចម្ការរដ្ឋ ឃុំវល្លិ៍ស ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
២. ឈ្មោះ គីម ស៊ុនលីមគួង ភូមិពាណិជ្ជកម្ម ឃុំរការ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។
៣. ឈ្មោះ នួន វត្ថា ភូមិព្រះមួន ឃុំធារីមានជ័យ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។
៤. ឈ្មោះ អ៊ុច ប៉ាន ភូមិបឹងប្រស្រែ ឃុំព្រៃងាត់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៥. ឈ្មោះ ម៉ាច ស្រីនាង ភូមិធ្នុងរលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំពោះអ្នកលក់ ឆេមពានអាយស៍ ឱ្យអ្នកត្រូវរង្វាន់ម៉ូតូគឺ ប្អូនស្រី ផុង សុជាតា អាយុ២៤ឆ្នាំ អ្នកលក់ ភេសជ្ជៈឆេមពានអាយស៍នៅស្រុកស្ទឹងហាវ ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេស។ រីឯអ្នកលក់ ឆេមពានអាយស៍ ដែលមានអ្នកញ៉ាំត្រូវរង្វាន់ ១,០០០ ដុល្លារៗ ក៏ទទួលបាន ឆេមពានអាយស៍ ម្នាក់ៗចំនួន ១០កេសផងដែរ។

រង្វាន់ម៉ូតូ ZoomerX ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍
រង្វាន់ម៉ូតូ ZoomerX ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពាន លោក នៅ កុសល បានថ្លែងអបអរដល់អតិថិជន ដែលឈ្នះរង្វាន់ទាំងអស់គ្នា និងបញ្ជាក់ថា ញ៉ាំភេសជ្ជៈប៉ូវកម្លាំង ឆេមពាន និង ឆេមពានអាយស៍ ក្រៅតែពីទទួលបានរសជាតិឈ្ងុយឆ្ងាញ់ មានកម្លាំង ស្រឡះបំពង់ក ថែមទាំងអាចមានសំណាងឈ្នះរង្វាន់ធំៗជាច្រើន ដែលមាននៅក្រោមក្រវិលកំប៉ុងស្រាប់។ លោកបញ្ជាក់ថា ក្រុមហ៊ុនទទួលព័ត៌មានពីអ្នកមានសំណាងថ្មីៗជាច្រើនទៀតរៀងរាល់ថ្ងៃ៕ 

រង្វាន់ម៉ូតូ ZoomerX ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍
រង្វាន់ម៉ូតូ ZoomerX ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T