ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម ដើម្បីបង្ហាញសមិទ្ធផលជោគជ័យ និងឱកាសរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម!

//s5.kh1.co/7b/7b888320669fe5bc12bea0ac6edf2bb93bc9ead8.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន VR Legend PLC ដែលជាក្រុមហ៊ុនកំពុងរីកចម្រើនយ៉ាងឆាប់រហ័សលើការវិនិយោគក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងរៀបចំព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួបជុំអ្នកវិនិយោគ និងដៃគូអាជីវកម្មរបស់ខ្លួននៅសណ្ឋាគារ​ Rosewood Phnom Penh

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីជួបជុំដ៏ឱឡារិកនេះ រៀបចំឡើងក្រោមប្រធានបទសំខាន់ៗចំនួនបី។ ប្រធានបទទីមួយ គឺណែនាំអំពីជម្រើសជាច្រើននៃការធ្វើវិនិយោគនៅជុំវិញពិភពលោក ហើយការវិនិយោគមួយចំនួនបានចាប់ផ្តើមក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ។ ប្រធានបទទីពីរ គឺបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់វិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមនឹងការណែនាំពីការវិវឌ្ឍនៃបច្ចេកវិទ្យា Virtual Reality (VR) និង Augmented Reality (AR) ដែលបានប្រើប្រាស់នៅក្នុងប្រទេសភាគខាងលិច ហើយបច្ចេកវិទ្យាទាំងអស់នេះ អាចនឹងក្លាយជាទម្រង់នៃការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ទំនើបនាពេលអនាគតក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសំខាន់ចុងក្រោយ គឺពាក់ព័ន្ធនឹងការបង្ហាញពីសមិទ្ធផលការងារ​​សំខាន់ៗដែល VR Legend PLC សម្រេចបានក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម
ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម

លោក Dr. Henry Sim ដែលជា Group Chairman របស់ក្រុមហ៊ុន VR Legend PLC បានបង្ហាញចំណាប់អារម្មណ៍ប្រកបដោយទំនុកចិត្តថា៖ 

«ត្រឹមរយៈពេលមួយដ៏ខ្លី VR Legend PLC អាចពង្រីកសក្តានុពលរបស់ខ្លួនរហូតក្លាយជាក្រុមហ៊ុនដែលរីកចម្រើនយ៉ាងឆាប់រហ័សមួយក្នុងចំណោមក្រុមហ៊ុនជាច្រើននៅកម្ពុជា ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា VR Legend PLC នឹងទទួលបានជោគជ័យលើសពីផែនការដែលបានគ្រោងទុក នេះក៏ដោយសារមានថ្នាក់ដឹកនាំ និងបុគ្គលិកដែលពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ មានឆន្ទៈ មានចក្ខុវិស័យវែងឆ្ងាយ រួមនឹងជំនាញច្បាស់លាស់ថែមទៀតផង»។

អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ជា Group CEO របស់ VR Legend PLC ក៏បានបញ្ជាក់បន្ថែមដែរថា៖

«ចាប់តាំងពីយើងចាប់ផ្តើមបង្កើតក្រុមហ៊ុនដំបូង យើងបាននឹងកំពុងឈរលើគោលជំហរដ៏រឹងមាំក្នុងការក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយគ្រប់ប្រភេទ ដែលមិនទាក់ទងនឹងថ្នាំជក់ និងគ្រឿងស្រវឹង ដែលគោលជំហរនេះកំពុងឆ្លើយតប ១០០% ទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ទោះបីជាក្រុមហ៊ុនរបស់យើងថ្មីទើបតែមានវត្តមានឡើង ក៏ប៉ុន្តែសមាជិកក្រុមការងាររបស់យើងម្នាក់ៗសុទ្ធតែមានចំណុចពិសេសមួយដូចគ្នា។ ពួកគាត់ចូលចិត្តការប្រកួតប្រជែងនឹងឧបសគ្គដែលកើតឡើងនៅនឹងមុខ ហើយពួកគាត់នឹងដាក់ចិត្ត និងកម្លាំង ១០០ ភាគរយ ដើម្បីសម្រចកិច្ចការនោះដោយជោគជ័យ។ មានសមាជិកក្រុមការងារយើងខ្លះ មានបទពិសោធន៍ការងារក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនេះជិត ៣០ឆ្នាំហើយ ប៉ុន្តែការគិត និងអារម្មណ៍របស់ពួកគាត់នៅតែក្មេង និងទាន់សម័យកាលជានិច្ច។ ដោយសារគុណសម្បត្តិទាំងអស់នេះហើយ ទើបជម្រុញឲ្យពួកយើងបានលទ្ធផលជោគជ័យលើសពីដែនកំណត់។ ខ្ញុំមានទំនុកចិត្ត និងសុទិដ្ឋិនិយមខ្ពស់ ដែលក្រុមហ៊ុន VR Legend PLC នឹងក្លាយជាចំណែកមួយដ៏សំខាន់នៃការស្ថាបនាវិស័យផ្សព្វផ្សាយពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជាយើងឲ្យកាន់តែខ្លាំងក្លាឡើង»។

ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម
ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម
ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម
ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម
ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម
ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម
ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម
ក្រុមហ៊ុន VR Legend PLC បានរៀបចំពិធីជួបជុំដៃគូអាជីវកម្ម

អ្នកស្រី Tho Socheatvanny ជា Board Member របស់ VR Legend PLC មានប្រសាសន៍បន្ថែមថា៖

«តាមរយៈមតិយោបល់ល្អៗដែលយើងទទួលបានពីអ្នកចូលរួមទាំងអស់ យើងសម្រេចថានឹងរៀបចំកម្មវិធីជួបជុំបែបនេះជាប្រចាំ ដើម្បីឲ្យអ្នកវិនិយោគ និងដៃគូអាជីវកម្មរបស់យើងទទួលចំណេះដឹងអំពីឱកាសវិនិយោគក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា។ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបំផុតនៅពេលដែលឃើញ Group CEO និង Group COO របស់យើងឡើងមកបង្ហាញអំពីគោលជំហរនៃការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជារបស់យើងកំពុងត្រូវបានគេចាត់ទុកថាជាប្រទេសដែលពោរពេញទៅដោយឱកាសវិនិយោគប្រសើរជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច»៕ 

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T