ស៊ុតសាហាវណាស់! ជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ លត់ក្រុមជម្រើសជាតិកោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំ ទក់សាច់ក្នុងលទ្ធផល ២១ទល់នឹង០ (មានវីដេអូ)

//s5.kh1.co/7c/7c39bf73d2aea510a7db6f7f42cc8bcf82387057.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមជម្រើសជាតិថៃក្រោម១៩ឆ្នាំបានបង្ហាញទម្រង់ដ៏គួរអោយភ្ញាក់ផ្អើលអំឡុងពេលប្រកួតទល់នឹងក្រុមជម្រើសជាតិកោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំ ក្នុងព្រឹត្តិការណ៍ AFC U-19 Championship ឆ្នាំ២០២០ វគ្គជម្រុះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃពុធម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លេងបាន១៤នាទីក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំបានបើកគណនីស៊ុតនាំមុខ ដោយប្រធានក្រុមកីឡាករ​ Chiraphong Raksongkham រួចក៏បន្តសម្រុករហូតទម្លុះសំណាញ់ទីក្រុមជម្រើសជាតិកោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំ បានជាហូរហែ។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ដោយកីឡាករ Phadungkiat Artkitkarn និងកីឡាករ Suphanat Mueanta ធ្វើបានម្នាក់៥គ្រាប់ រីឯកីឡាករ Achitpol Keereerom ស៊ុតបាន៤គ្រាប់ ចំណែកឯកីឡាករ Channarong Promsrikaew និងកីឡាករ Thana Isor រកបានម្នាក់២គ្រាប់ ខណៈពេលដែលកីឡាករ Kritsada Nontharat និងកីឡាករ Waragon Thongbai ទម្លុះសំណាញ់ទីបានម្នាក់១គ្រាប់។

ដូច្នេះបញ្ចប់៩០នាទីក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ទៅលើក្រុមជម្រើសជាតិកោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល២១ទល់នឹង០។ តាមរយៈជ័យជម្នះជួយអោយក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ ទទួលបាន៣ពិន្ទុបន្ថែឈរកំពូលតារាងក្នុងពូល G មានពិន្ទុសរុប៦ពិន្ទុ៕

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

បើចង់ឃើញការស៊ុតបញ្ចូលទីជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T