ក្មេងមែន តែគេច្បាស់ណាស់!! Real Madrid ឈ្នះជើងឯកតួកគី កន្លះឡូ ខណៈ Rodrygo ធ្វើបាន Hat-Trick (មានវីដេអូ)

//s6.kh1.co/e4/e4d85943c212e63e21dca5de39df26a724c22fff.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាជាង ៦ម៉ឺននាក់នៅកីឡដ្ឋាន Santiago Bernabeu ក្លិបយក្សអេស្ប៉ាញ Real Madrid បានបន្តរកបាន ៣ពិន្ទុពីការប្រកួតជុំទីបួនវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ UEFA Champions League ដោយបានយកឈ្នះ​ Galatasaray ៦ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Real Madrid និង Galatasaray
ការប្រកួតរវាង Real Madrid និង Galatasaray

៦គ្រាប់របស់កូនក្រុមលោក Zidane ធ្វើបានសម្រេចដោយកីឡាករ ៣រូបផ្សេងគ្នារួមមាន ៣គ្រាប់ដោយខ្សែប្រយុទ្ធវ័យក្មេង Rodrygo, ២គ្រាប់ដោយខ្សែប្រយុទ្ធចាស់វស្សា Karim Benzema និងមួយគ្រាប់ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់ប្រធានក្រុម Sergio Ramos។

កីឡាករ Rodrygo
កីឡាករ Rodrygo

នៅក្នុងការប្រកួតនោះ Real Madrid គ្រប់គ្រងបាល់ដល់ទៅ ៦៤% និងមានឱកាសស៊ុត ១៧លើក ចំគោលដៅ១២លើក និងមិនចំគោលដៅ ៥លើក ខណៈក្រុមភ្ញៀវ Galatasarary មានឱកាសស៊ុតត្រឹម ៣លើកប៉ុណ្ណោះ ដោយចំគោលដៅ២លើក និងខុសគោលដៅ១លើក។

ការប្រកួតរវាង Real Madrid និង Galatasaray
ការប្រកួតរវាង Real Madrid និង Galatasaray

ចំពោះលទ្ធផលមួយគូទៀតក្នុងពូល A ជាមួយគ្នានោះដែរគឺក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានយកឈ្នះក្រុមភ្ញៀវ Club Brugge ដោយលទ្ធផល ១ទល់នឹង០។

ក្រោយជ័យជម្នះលើ Galatasaray ក្លិប Real Madrid បន្តឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល A ដដែលដោយ ៤ប្រកួតឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ តាមពីក្រោយក្រុមលេខ១ PSG ដែល៤ប្រកួតឈ្នះទាំង៤ និងមាន១២ពិន្ទុ៕

តារាងចំណាត់ថ្នាក់ពូល A
តារាងចំណាត់ថ្នាក់ពូល A

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Real Madrid 6-0 Galatasaray
PSG 1-0 Club Brugge
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T