រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផ្លូវដែលត្រូវបញ្ចៀសចរាចរណ៍ក្នុងពេលប្រារព្ធទិវាបុណ្យឯករាជ្យជាតិ

//s6.kh1.co/5d/5d9a2bd0001220f06173eca539f8631f143e9a1e.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកានេះ បានបង្ហាញអំពីផ្លូវមួយចំនួនដែលត្រូវបញ្ចៀសចរាចរណ៍ក្នុងពេលប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ ដើម្បីឱ្យទិវាជាតិនេះប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍ចាប់ពីច្រាំងទន្លេសាប តាមបណ្តោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃជួនណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ ចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹក រហូតដល់ការប្រារព្ធទិវាបុណ្យត្រូវបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ដែលធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវខាងលើ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

https://s4.kh1.co/__image/w=650,h=340,q=100/6e/6eca9f5bc09bd59a28b33de2f0f57aa8513af1a6.png
https://s5.kh1.co/__image/w=650,h=926,q=100/a3/a310713d4f34b0f9666b4187fd5227a00da0ad00.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T