ភ្នំពេញ៖ ជីវិតគ្រួសាររបស់ អតីតពិធីការិនី ស៊ឹម សូលីកា និងស្វាមី កំពុងតែទទួលបានភាពផ្អែមល្ហែម និងសុភមង្គលយ៉ាងខ្លាំង ក្រោយរៀបអាពាហ៍ពិពាហ៍ កាលពី១ខែមុន។
ក្នុងនោះដែរ ភាគច្រើន អ្នកនាង ស៊ឹម សូលីកា ក៏តែងចូលចិត្តលេងខ្លួន ជាមួយនឹង កូនស្រីរបស់អ្នកនាង រាល់ពេលចេញទៅដើរលេងតាមបណ្តាខេត្ត បណ្តាប្រទេសនានា ដែលធ្វើឲ្យ ហ្វេនមានការពេញចិត្ត ពេញថ្លើម ទៅលើការតែងខ្លួនរបស់អ្នកនាង។
ជាពិសេស កាលពីប៉ុន្មានថ្ងៃមុននេះដែរ អតីតពិធីការិនីរូបនេះ ក៏បានបង្ហោះនូវរូបថតជាមួយនឹងក្រុមគ្រួសាររបស់អ្នកនាង យ៉ាងសប្បាយរីករាយពេកក្រែ។ មិនតែប៉ុណ្ណោះ គេក៏សង្កេតឃើញថា អ្នកនាង ស៊ឹម សូលីកា បានស្លៀកឈុតដូចគ្នា ជាមួយនឹងកូនស្រី និងប្អូនបង្កើតរបស់ខ្លួន ហើយគួបផ្សំនឹងមុខរបស់អ្នកទាំង៣ ដូចគ្នាផងនោះ កាន់តែមើលទៅដូចជាកូនភ្លោះយ៉ាងដូច្នោះដែរ។
គួរបញ្ជាក់ផងដែរថា អ្នកនាង ស៊ឹម សូលីកា និងប្អួនស្រីបង្កើតរបស់អ្នកនាង គឺមុខស្រដៀងគ្នាបេះដាក់ ទោះបីគន្លាតអាយុរបស់អ្នកទាំងពីរ ខុសគ្នាក៏ដោយ ធ្វើឲ្យគ្រប់គ្នា មើលស្ទើរតែច្រឡំក៏ថាបាន៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]