ស្អែកខានស្អែក ៤០ឆ្នាំឥឡូវហើយ តែកុំមើលសម្រស់ ឡាំយ៉ង

//s6.kh1.co/29/291b9e57d1b16a7b2e230da0e24141e6cafe755d.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ៩ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ បើទោះបីជា តារាសម្តែងស្រីជំនាន់ក្រោយ ចូលច្រើនប៉ុណ្ណា នៅក្នុងរង្វង់សិល្បៈក៏ដោយ ក៏មិនអាចតាមទាន់ ប្រជាប្រិយភាពរបស់ តារាសម្តែងស្រីជើងចាស់ Nune Woranut ដែលគ្រប់គ្នាហៅនាងថា ឡាំយ៉ង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងមួយរយៈចុងក្រោយនេះដែរ តារាស្រីរូបនេះ ក៏នៅតែទទួលការងារថតមួយៗ ផងដែរ ដើម្បីស្ងាត់ និងហ្វេនភ្លេចមុខ ទើបនាងព្រមទទួលយកការងារ ទាំងមុខជំនួញរបររកស៊ីរបស់នាង រវវល់ខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ ឡាំយ៉ង នៅពេលនេះ នាងមានវ័យ៣៩ឆ្នាំ ព្រោះថា នាងកើតក្នុងឆ្នាំ១៩៨០ ដោយឆ្នាំក្រោយនាង ចូលវ័យ៤០ឆ្នាំទៅហើយ តែសម្រស់របស់នាង បែរជាខុសនឹងអាយុដាច់។

ដោយមើលទៅតាមរូបថតរបស់នាង ដែលទើបបង្ហោះកន្លងមក គេសង្កេតឃើញថា នាង នៅតែខ្ចង់ដដែល គ្មានអ្វីប្រែប្រួលនោះទេ មិនចាស់ទៅតាមអាយុសោះ។ ការដែលធ្វើឲ្យនាង មើលទៅស្អាតដដែលនោះ ក៏ព្រោះនាង ចេះតែងខ្លួន និងសម្លៀកបំពាក់ បែបទាន់សម័យ និងជួនកាល បែបយុវវ័យ៕

Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Nune Woranut
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T