បុកគ្នាមួយទំហឹង កក្រើកសង្វៀន Hardcore !! សុខ សុវណ្ណ សន្លប់ក្រោមថ្វីដៃម្ចាស់ផ្ទះថៃ ត្រឹមពេល ៤៥វិនាទី (មានវីដេអូ)

//s5.kh1.co/a4/a441d10ecc4c37f775f9e4fb73497c1bfad75abf.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា សុខ សុវណ្ណ បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ Magnum Kiatchatchanan ដោយសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ Magnum ឈ្នះការប្រកួត
កីឡាករថៃ Magnum ឈ្នះការប្រកួត

គ្រាន់តែគោះជួងចាប់ផ្ដើមទឹកទី១ភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗតែម្ដងតាមរយៈការប្រើកណ្ដាប់ដៃ និងការទាត់ធ្ងន់ៗ។ យ៉ាងណាមិញ បានត្រឹមតែ ៤៥វិនាទីក្នុងទឹកទី១ ម្ចាស់ផ្ទះថៃបានវាយមួយដៃចូលពេញពោះទឹកទឹករបស់ សុខ សុវណ្ណ ធ្វើឲ្យដួលនិងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ ក្រោកមិនរួច៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញថា ការប្រកួតនោះលឿនយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T