តា Wenger ដាក់ចំៗថា Barcelona លេងបាល់ដូចចាំតែ Messi ម្នាក់

//s6.kh1.co/ea/ea9f0ef81e032d4b28cca7264e7f48e7fdd6d383.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ អតីតអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានរិះគន់ចំៗទៅលើក្រុម Barcelona ក្រោយប្រកួតស្មើ ០ទល់នឹង០ ជាមួយនឹងក្រុម Slavia Prague ក្នុងព្រឹត្តិការណ៍ ​Champions League កាលពីយប់មិញថា ក្លិប Barcelona លេងបាល់ហាក់ពឹងផ្អែកទៅលើ Messi ខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=366,q=100/66/660c2973745747aeb127b50a6ae5470fc0d2a59e.jpg

 លោក Arsene Wenger បច្ចុប្បន្នកំពុងតែទំនេរពីការងារជាគ្រូបង្វឹក ដោយលោកតែងតែត្រូវបានអញ្ជើញទៅវិភាគក្នុងកម្មវិធីកីឡារជារឿយៗ ហើយកាលពីយប់មិញនេះលោកត្រូវបានទូរទស្សន៍ Beinsports អញ្ជើញទៅវិភាគការប្រកួតរវាងក្រុម Barcelona ទល់នឹងក្រុម Slavia Prague ។

លោក Arsene Wenger បាននិយាយក្នុងទូរទ្សន៍ Beinsports ថា៖

លោក Arsene Wenger និយាយក្នុង Beinsports
លោក Arsene Wenger និយាយក្នុង Beinsports

"ពួកគេ (Barcelona) ជាក្រុមកំពូលក្នុងលីគ ក៏ដូចជាក្រុមកំពូលក្នុងពូល ប៉ុន្តែពួកគេលេងបាល់ដូចក្រុមដែលកំពុងជួបវិបតិ្តអ្វីម្យ៉ាង។ ពួកគេលេងបាល់ហាក់មានភាពយឺតយ៉ាវនិងមិនសូវមានភាពស្វាហាប់ ហើយពេលខ្លះលេងលក្ខខណៈ ឯកត្តជនពេក។រាល់ពេលដែលពួកគេបាត់បាល់ មើលទៅវាហាក់ដូចជាអាចនឹងត្រូវរបូតគ្រាប់ ពេលដែលគូប្រកួតវាយបកមកវិញ។ ក្រុមមួយនេះខ្វះភាពស្វាហាប់ ខ្វះថាមពល និងខ្វះទំនុកចិត្ត។"

លោក Arsene Wenger បានបន្តទៀតថា៖

"ថ្ងៃនេះពួកគេលេងបាល់ដូចចាំតែ​ Messi ម្នាក់ វាហាក់បីដូចជាបាត់ភាពខ្លាំងនៃការលេងជាក្រុម។"

 ប្រភព៖ Dailypost

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T