អាសូរ​បុរស​ម្នាក់​ស្រែក​ទ្រហោយំ​ឱ្យ​គេ​ជួយ ក្រោយ​បញ្ឆេះ​ម៉ាស៊ីន​កៀប​ទឹកអំពៅ

//s5.kh1.co/4b/4b340f0f55f9b7c803e25c2cfcdfb29c0e96c187.jpg
សង្គម

 ០៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តបន្ទាយមានជ័យ ៖ មួយប៉ប្រិចភ្នែក​ធ្វើ​ឱ្យ​កដៃ​ម្ខាង​របស់​បុរស​ម្នាក់​អាច​ត្រូវ​កាត់ និង​ក្លាយជា​ជន​ពិការ​អស់​មួយ​ជីវិត បន្ទាប់​ពី​ជន​រង​គ្រោះ​បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​កៀប​ទឹកអំពៅ​លក់​ឱ្យ​គេ ស្រាប់តែ​ម្រាមដៃ​របស់​ជន​រង​គ្រោះ​ចូល​ក្នុង​ម៉ាស៊ីន​កៀប​ទឹកអំពៅ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្រែកយំ​ហៅ​គេ​ជួយ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​រត់​មក​ជួយ​តែ​ម្តង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៩ នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ​ទូច ពៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នកលក់​ទឹក​អំពាវ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​កៀប​ទឹកអំពៅ​លក់​ឲ្យ​គេ តែ​ចៃដន្យ​អាក្រក់​ម្រាមដៃ​ឆ្វេង​របស់​ជន​រង​គ្រោះ​ចូល​ក្នុង​ម៉ាស៊ីន​កៀប​ទឹកអំពៅ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ត្រូវ​ម៉ាស៊ីន​កិន​ខ្ទេច​ម្រាមដៃ​ចំនួន​៤ ​ចំណែក​ប្រអប់​ដៃ​ក៏​ខ្ទេច​ស្ទើរ​មួយ​កំណាត់​ទៅ​ហើយ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ស្រែក​ទ្រ​ហោ​យំ​ដង្ហោយហៅ​គេឯង​ឱ្យ​ជួយ ទើប​​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក គេ​ឃើញ​អ្នកស្រុក​បាន​នាំ​គ្នា​ជួយ​ពន្លត់​ម៉ាស៊ីន និង​ដោះ​គ្រឿង​ឧបករណ៍​កៀប​ទឹកអំពៅ​នោះ រួច​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត តែ​ដោយ​សារ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី ដើម្បី​កាត់​ត្រឹម​កដៃ ព្រោះ​ម្រាមដៃ​របស់​ជន​រង​គ្រោះ​ត្រូវ​ម៉ាស៊ីន​ខ្ទេច​អស់​ចំនួន​៤ ចំណែក​ប្រអប់ដៃ​ក៏​ត្រូវ​ម៉ាស៊ីន​ខ្ទេច​ស្ទើរ​មួយ​កំណាត់​ទៅ​ហើយ​។

តាម​ប្រភព​ពី​គ្រូពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដៃ​ជន​រង​គ្រោះ​នឹង​ត្រូវ​កាត់​ត្រឹម​កដៃ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សូម​បងប្អូន​ដែល​ប្រកបរ​បរកៀប​ទឹកអំពៅ​លក់ សូម​ប្រុង​ប្រយ័ត្ន​ចៀសវាង​ដូច​ករណី​ខាងលើ​នេះ ៕

https://s6.kh1.co/__image/w=650,h=379,q=100/ee/ee20d7f9e386db08bf3c33947c0306d97cd7708c.jpg
https://s4.kh1.co/__image/w=650,h=379,q=100/37/375a491bdeb15db9cb0b8498706d907bcbe05551.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d1/d179af40ddc01b025f4e01d4bfcf16bff8ddc0f3.jpg

ប្រភព

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T