R.Madrid និង Man UTD ត្រូវចំណាយប្រាក់ ៥២លានបើចង់បានជម្រើសជាតិព័រទុយហ្គាល់រូបនេះ នៅខែមករា

//s5.kh1.co/43/43f8aaba7daf622a3a8e6af24b688667002add59.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ព័រទុយហ្គាល់៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Sporting Lisbon បានដាក់តម្លៃខ្លួនទៅលើគោលដៅរបស់ Manchester United និង Real Madrid កីឡាករ Bruno Fernandes ៥២លានផោន សម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes 
កីឡាករ Bruno Fernandes 

ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes បានស្ថិតនៅក្នុងការអន្ទងចង់បានរបស់ក្លិបយក្សអេស្ប៉ាញ និងបិសាចក្រហមតាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅមកម្ល៉េះ។

ជាមួយគ្នានេះ មាន់ខ្នាយមាស Tottenham Hotspur ក៏ចង់បាន Bruno Fernandes ដែរដើម្បីទៅជំនួសកន្លែងរបស់ Christian Eriksen ។

ប្រភពព័ត៌មានពីក្នុងប្រទេសព័រទុយហ្គាល់បានឲ្យដឹងថា Sporting Lisbon នឹងលក់ខ្សែបម្រើវ័យ ២៥ឆ្នាំ Bruno Fernandes នៅទីផ្សារខែមករា។

កីឡាករ Bruno Fernandes 
កីឡាករ Bruno Fernandes 

Manchester United បាននឹងកំពុងសម្លឹងមើលកីឡាករដើម្បីមកប៉ះប៉ូវបន្ថែម ព្រោះតែខ្សែបម្រើឆ្នើម Paul Pogba អាចនឹងកចាញពីក្លិបនៅទីផ្សាររដូវក្ដៅលើកក្រោយ ខណៈពេលដែល Real Madrid កំពុងតែរៀបចំតំបន់បម្រើ ព្រោះតែខ្សែបម្រើជួរមុខ ២រូបមានវ័យកាន់តែច្រើនពោលគឺ Luka Modric ៣៤ឆ្នាំ និង Toni Kross ២៩ឆ្នាំ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T