ប្រធាន Vietjet លោកស្រី Thao ទទួលបានពានរង្វាន់ «APAC CEO of The Year»!

//s4.kh1.co/c6/c6f6d13bb24a0ff9f8a0e1f4b5d840ac00d1cddb.jpg
សង្គម

 ០៦-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំ​ពេញ៖ លោក​ស្រី Nguyen Thi Phuong Thao ប្រធាន និង​ជា​នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ទទួល​ពាន​រង្វាន់​ «នា​យក​ប្រតិ​បត្តិ​ឆ្នើម​បំផុត​​ប្រចាំ​ឆ្នាំ​​ក្នុង​តំបន់​អាស៊ី​​​ប៉ា​ស៊ីហ្វិក» (APAC CEO of The Year) ក្នុង​​កម្ម​វិធី​ Aviation 100 Awards ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​ទីក្រុង​ហុងកុង កាលពីថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក​ស្រី Nguyen Thi Phuong Thao
  លោក​ស្រី Nguyen Thi Phuong Thao

ក្នុង​នាម​ជា​​​ពាន​រង្វាន់​មួយ​ក្នុង​ចំណោម​ពាន​រង្វាន់​ដ៏​មាន​កិត្យា​​នុ​ភាព​បំផុត​​ក្នុង​ពិភព​លោក ក្នុង​​វិស័យ​អាកាស​ចរណ៍ ពាន​រង្វាន់ Aviation 100 Awards នេះ គឺ​ជា​ការ​ទទួលស្គាល់​​​លើ​​ប្រតិ​បត្តិ​ករ​ដ៏​លេច​ធ្លោ​បំផុត​ប្រចាំ​ឆ្នាំ ក្នុង​​ឧស្សា​ហកម្ម​អាកាស​ចរណ៍​របស់​ពិភព​លោក​។ ពាន​រង្វាន់​ «នាកយក​ប្រតិ​បត្តិ​ឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​​តំបន់​អាស៊ី​-ប៉ា​ស៊ី​ហ្វិក ឬ APAC CEO of The Year» នេះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​​នា​យក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន Vietjet សម្រាប់​ភាព​ជោគ​ជ័យ​របស់​លោក​ស្រី ​ក្នុង​នាម​ជា​មេដឹកនាំរបស់ Vietjet និងដោយ​សារ​តែ​ការ​ចូលរួម​​ជា​ចំណែក​ដ៏​ធំ​​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍មួយ​នេះ ក្នុង​​​ការ​អភិវឌ្ឍ​​ន៍ឧស្សា​ហ​កម្ម​អាកាស​ចរណ៍ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក និង​​តំបន់​ផ្សេង​ទៀត​។

ក្រុមហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet ក៏ទទួល​បាន​ពាន​រង្វាន់​ «សហ​គ្រាស​ដ៏ល្អ​បំផុត (Best Enterprise)» ផងដែរ ក្នុង​វិស័យ​អាកា​ចរណ៍ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក ក្នុង​​​ព្រឹត្តិការណ៍ ASEAN Business Awards Gala Night ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក្នុង​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។

  ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet

ទទួល​បាន​ពាន​រង្វាន់​ «សហ​គ្រាស​ដ៏ល្អ​បំផុត»
  ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietjet ទទួល​បាន​ពាន​រង្វាន់​ «សហ​គ្រាស​ដ៏ល្អ​បំផុត»

ពាន​រង្វាន់ ASEAN Business Awards បាន​​ទទួល​ស្គាល់​ពី​ការ​ចូលរួម​ជា​ចំណែក​ របស់ Vietjet ក្នុង​ការផ្សារ​ភ្ជាប់​អាជីវ​កម្ម​របស់​អាស៊ាន និង​នាំ​យក​ទំនាក់ទំនង​​យ៉ាង​ទូ​លំ​ទូលាយ​​ ទៅកាន់​តំបន់​នេះ​។ ពាន​រង្វាន់​នេះ ក៏​បាន​បង្ហាញ​ពី​ប្រតិ​បត្តិ​ការ​យ៉ាង​លេច​ធ្លោ ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​មួយនេះ​ផងដែរ​។

ក្នុង​នាម​ជា​មេ​ដឹកនាំ​ម្នាក់​ ក្នុង​ចំណោម​មេ​ដឹកនាំ​​ជា​ស្ត្រី​ក្នុង​ឧស្សា​ហ​កម្ម​អាកាស​ចរណ៍​ជា​សកល លោក​ស្រី Thao ទទួល​បាន​ពាន​រង្វាន់​កិត្តិ​យស​ជាច្រើន បើ​គិត​ចាប់​តាំង​ពី​​ក្រុមហ៊ុន​អា​កាសចរណ៍ Vietjet បាន​ចាប់​ផ្តើម​ការ​ហោះហើរ​ជា​លើក​ដំបូង​របស់​ខ្លួនក្នុង​ឆ្នាំ​២០១១​។

  លោក​ស្រី Nguyen Thi Phuong Thao
  លោក​ស្រី Nguyen Thi Phuong Thao

កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩ ទស្ស​នា​វដ្តី Forbes បាន​ប្រកាស​ថា លោក​ស្រី​បាន​​ស្ថិត​ក្នុង​ចំណោម​​ពាណិជ្ជ​ករ​ ជា​ស្ត្រី​ដ៏មាន​អំណាច​បំផុត​ប្រចាំ​តំបន់​អាស៊ី​។ លោកស្រី​ក៏​​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤៤ ក្នុង​បញ្ជី​ឈ្មោះ​ស្ត្រី​ដ៏​​មាន​អំណាច​បំផុត​ ទាំង​១០០​របស់​ពិភព​លោក​ផងដែរ នៅ​លើ​ទស្ស​វដ្តី Forbes កាលពី​​ឆ្នាំ​២០១៨ ដែល​ជា​​​​កើន​​​ដល់​ទៅ​១១​ចំណាត់​ថ្នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។

  លោក​ស្រី Nguyen Thi Phuong Thao
  លោក​ស្រី Nguyen Thi Phuong Thao

លោក​ស្រី Thao ក៏​បាន​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ Bloomberg 50 ឆ្នាំ​២០១៨ ផងដែរ ដែល​​ជា​ពាន​កិត្តិ​យស​ សម្រាប់​​កំពូល​អ្នក​ចាំ​ប្រឌិត​ទាំង​៥០ ដែល​បានផ្លាស់​ប្តូរ​​ទិដ្ឋ​ភាព​អាជីវ​កម្ម​ជា​សកល​ក្នុង​ឆ្នាំ​នីមួយ​ៗ​៕

  លោក​ស្រី Nguyen Thi Phuong Thao
  លោក​ស្រី Nguyen Thi Phuong Thao
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T