មេធំ Real Madrid ត្រៀមដាក់ James ជាថ្នូរនឹងការនាំយក ខ្សែប្រយុទ្ធជួរមុខម្នាក់ ពីអង់គ្លេសត្រឡប់មកវិញ

//s4.kh1.co/90/90baa9d50640771480d959d3e6b622f1d4b74789.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ប្រធានក្លិប Real Madrid លោក Florentino Perez ចង់បានខ្សែប្រយុទ្ធរបស់ Arsenal កីឡាករ Pierrre-Emerick Aubameyang ហើយនឹងអាចដាក់សំណើកីឡាករ James Rodriguez ឲ្យក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ជាការដោះដូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Pierrre-Emerick Aubameyang
កីឡាករ Pierrre-Emerick Aubameyang

ជាមួយលទ្ធផល ១១ប្រកួតនៅរដូវកាលថ្មីក្នុងក្របខណ្ឌ Premier League ក្រុមរបស់លោក Unai Emery អាចនឹងខកខានឱកាសក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ UEFA Champions League ដែលធ្វើឲ្យកីឡាករមួយចំនួនមានបំណងចង់ចាកចេញពីក្លិបព្រោះតែហេតុផលមួយនេះ។

បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ខ្សែប្រយុទ្ធ Aubameyang បានសន្យាក៏ដូចជាប្រាប់ទៅប្រធានក្លិប Arsenal ថាគេនឹងទទួលយកសំណើណាមួយដែលគេពេញចិត្ត បើសិនជាគេចង់ចាកចេញនៅរដូវក្ដៅក្រោយ។

កីឡាករ Pierrre-Emerick Aubameyang
កីឡាករ Pierrre-Emerick Aubameyang

ជាមួយគ្នានេះក្លិបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេដឹងថាមានគម្រោងក្នុងការនាំយក Aubameyang ដើម្បីទៅពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន ក្រោយខ្សែប្រយុទ្ធចំណូលថ្មី២រូបគឺ Hazard និង Jovic នៅមិនទាន់អាចបង្ហាញភាពលេចធ្លោនៅឡើយ។

ចំពោះតម្លៃខ្លួនវិញគឺ Arseanl ទំនឹងនឹងទាមទារប្រមាណជា ៦៩លានផោន (៨០លានអឺរ៉ូ) សម្រាប់អតីតខ្សែប្រយុទ្ធ Dortmund រូបនេះ។ យ៉ាងណាមិញ លោក Perez អាចនឹងដាក់ម្ចាស់អាវលេខ១៦ James Rodriguez ដើម្បីជាផ្នែកមួយនៃការដោះដូរ។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅដែលទើបតែកន្លងផុតទៅ កាំភ្លើងធំក៏បានចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ី James Rodriguez ពីកីឡដ្ឋាន Bernabeu ផងដែរ៕

ប្រភពExpress

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T