ជិតដល់ថ្ងៃប្រលងចូលមហាវិទ្យាល័យហើយ! មានពាក្យអីជូនពរអូន Somi ទេ?

//s4.kh1.co/9a/9a41f1a35944f20b4230eb53631f77d578d89f64.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នេះបើយោងតាមភ្នាក់ងារផលិតកម្ម Black Label បានបង្ហើបថា តារាស្រីវ័យក្មេងដ៏ល្បីគឺ Jeon Somi កំពុងតែស្ថិតក្នុងពេលវេលា ត្រៀមប្រលងចូលមហាវិទ្យាល័យ ដែលកាលវិភាគប្រលង នឹងត្រូវរៀបចំឡើងថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Jeon Somi សិក្សាថ្នាក់វិទ្យាល័យ នៅឯសាលាសិល្បៈ Hanlim។ ហើយនាងត្រូវបានគេស្គាល់ជាលើកដំបូង តាមរយៈកម្មវិធី Mnet's Produce101 រដូវកាលទី១។

បន្ទាប់មកមិនយូរប៉ុន្មាន Somi បានបង្ហាញខ្លួនក្នុងក្រុមចម្រៀងល្បី មានឈ្មោះថា I.O.I។

រហូតមកដល់ខែមិថុនានេះ នាងបានចេញបទចម្រៀងថ្មីដំបូង ក្នុងនាមជាតារាចម្រៀងទោល ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

Somi ទទួលបានការកោតសរសើរពីហ្វេនៗ ជាច្រើនលើករួចមកហើយ ព្រោះតែនាងជាតារាស្រីដែលមានវ័យក្មេងខ្ចី ប៉ុន្តែពោរពេញដោយទេពកោលស្យ ដែលមិនអាចនឹងមើលរំលងបាន។

មិនត្រឹមតែប៉ុណ្ណឹងទេ ទោះបីមមាញឹកច្រើនបន្តិចក៏ពិតមែន ប៉ុន្តែស្រីស្អាតរូបនេះ នៅតែឆ្លៀតពេលវេលា បន្តការសិក្សាជារឿយៗ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
រូបភាព Somi
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T