ថៃ៖ កាលពីថ្ងៃទី៤ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ក្មេងប្រុសវ័យជំទង់ម្នាក់ វក់លេងហ្គេមខ្លាំងពេក បណ្ដាលឲ្យគាំងបេះដូងស្លាប់នៅពីមុខតុកុំព្យូទ័រ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Udon Thani ភាគខាងជើងនៃប្រទេសថៃ។

ប្រភពបានឲ្យដឹងថា ក្មេងប្រុសរូបនោះមានឈ្មោះថា Piyawat Haikun អាយុ១៧ឆ្នាំ។ សព្វថ្ងៃរស់នៅជាមួយឪពុក ក្រោយពីឪពុកម្ដាយលែងលះគ្នាកាលពី៦ឆ្នាំមុន។ គេចូលចិត្តលេងហ្គេមតាំងពីវ័យក្មេងមកម្ល៉េះ និងតែងតែលេងរហូតដល់យប់ជ្រៅជារៀងរាល់ថ្ងៃ។ ដោយសារតែគេវក់នឹងហ្គេមខ្លាំងពេក ឪពុករបស់គេតែងតែទិញអាហារយកទៅឲ្យដល់ក្នុងបន្ទប់ទៀតផង។

លោក Jaranwit ជាឪពុកបានឲ្យដឹងថា ពេលថ្ងៃត្រង់ក្នុងថ្ងៃកើតហេតុ គាត់បានដើរចូលទៅក្នុងបន្ទប់កូនប្រុស ក៏ប្រទះឃើញគេកំពុងដួលសន្លប់នៅពីមុខតុកុំព្យូទ័រ។ ភ្លាមៗនោះ គាត់បានស្ទុះទៅដាស់កូនប្រុស ប៉ុន្ដែកូនប្រុសរបស់គាត់បានស្លាប់បាត់ទៅហើយ។

យោងតាមការត្រួតពិនិត្យពីខាងមន្ទីរពេទ្យបានឲ្យដឹងថា ក្មេងប្រុសនោះស្លាប់ដោយសារគាំងបេះដូង និងបានស្លាប់អស់រយៈពេលជាង៨ម៉ោងទៅហើយ។

លោក Jaranwit បាននិយាយថា៖

យ៉ាងណាមិញ សាកសពរបស់ក្មេងប្រុសនោះត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ដឹកទៅកាន់វត្តមួយកន្លែងនៅក្នុងភូមិ ដើម្បីឲ្យឪពុកធ្វើបុណ្យតាមប្រពៃណី៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុសនោះកាលនៅរស់
សាកសព
សាកសព
អាហារដែលឪពុកទិញឲ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]