ក្រោយឭ R. Madrid ចាប់អារម្មណ៍ PSG រៀបគម្រោងចងចិត្ត Mbappe ដោយតម្លើងប្រាក់ឈ្នួលរហូតដល់….

//s6.kh1.co/50/500924b43fa6792ea7b022386ec8ca3e8fe279c5.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានរៀបចំសំណើដើម្បីធ្វើកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Kylian Mbappe ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងនឹងទទួលបានប្រាក់ពលកម្មរហូតដល់ ៧០០,០០០ផោនក្នុងមួយសប្ដាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធវ័យក្មេង Mbappe បានផ្លាស់មកចូលរួមជាមួយ Paris Saint-Germain ក្នុងតម្លៃខ្លួន ១៥៦លានផោនកាលពីឆ្នាំ២០១៧ ដោយគេអាចរកបាន ៦៩គ្រាប់ហើយក្នុងការបង្ហាញខ្លួនសរុប ៩៧ប្រកួតឲ្យជើងឯកបារាំង។

យ៉ាងណាមិញ មានព័ត៌មានលេចឮមកថាកម្លាំងចលករដែលជួយឲ្យបារាំងឈ្នះពាន World Cup 2018 ខ្សែប្រយុទ្ធ Mbappe អាចនឹងផ្លាស់ទៅលេងនៅទឹកដីអេស្ប៉ាញជាមួយក្លិបយក្ស Real Madrid នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

បើតាមការចុះផ្សាយរបស់កាសែតកីឡាបារាំង Le Parisien ក្លិប PSG មានបំណង់រក្សាទុក Mbappe ឲ្យដល់ឆ្នាំ២០២២ ដោយតម្លើងប្រាក់ឈ្នួលរហូតដល់ ៧០០,០០០ផោនក្នុងមួយសប្ដាហ៍។

ប្រភពផ្សេងទៀតបានឲ្យដឹងថា PSG ចង់ផ្ដល់ប្រាក់នឿយហត់ធ្វើឲ្យខ្សែប្រយុទ្ធវ័យ ២០ឆ្នាំក្លាយជាកីឡាករដែលមានប្រាក់ពលកម្មច្រើនជាងគេបំផុតនៅលើលោក ដើម្បីចងចិត្តរបស់ Mbappe ឲ្យបន្តលេងនៅទឹកដីបារាំង៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T