ភិន សុដាលីស ត្រូវប៉ាន់កម្មវិធីសម្ពោធផ្សារ !

//s6.kh1.co/ba/baa95c8fa935d2e9bac1e38423d51aca1aa6487c.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ខណៈដែលផ្សារទំនើប The Bridge Lifestyle Mall ស្ថិតនៅលើអាគារដ៏អស្ចារ្យ នៅខាងក្រោយណាហ្គាវើល ជិតកោះពេជ្រ ដែលត្រូវគេដឹងថា ជាផ្សារចំណាយទុនមហាសាលគ្រោងបើកសម្ពោធនៅថ្ងៃទី៨ ខែវិច្ឆិកា មុនអុំទូកនោះ អ្នកនាង ភិន សុដាលីស ក៏ត្រូវគេដឹងថា មានហាងឆេង ត្រូវបានអ្នករៀបចំកម្មវិធីសម្ពោធផ្សារដ៏ធំនេះអញ្ជើញជាតារាកិត្តិយស ដែលមានតម្លៃខ្លួនមិនធម្មតាផងដែរ។ នាងប្រកាសបង្អួតសម្រស់ប្រជែងតារាល្បីៗ និងអ្នកមានប្រជាប្រិយភាពក្នុងសង្គមហ្វេសប៊ុកជាច្រើនទៀតដែលទទួលបានការអញ្ជើញ តែបដិសេធសុំលាក់តម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស

សិល្បករ សិល្បការិនី ដែលប្រកាសបង្ហាញខ្លួននៅក្នុងថ្ងៃនោះរួមមាន អ្នកនាង ភិន សុដាលីស ដែលជាតារាសម្ដែងល្បីល្បាញ និងតារាយុវវ័យជាច្រើនទៀតដូចជា កញ្ញា Sura កញ្ញា Stella កញ្ញា Nea Sreynea លោក Seak លោក Rainiedara កញ្ញា Anna និងតារាហ្វេសប៊ុកល្បីៗជាច្រើនរូបទៀត។ តារាទាំងនេះនឹងបង្ហាញខ្លួនថតរូបចាប់ពីម៉ោង២រសៀល ថ្ងៃទី៨ វិច្ឆិកា តទៅ អមដោយការលេងហ្គេម និងមានការ Show សប្បាយៗជាច្រើនទៀត ដើម្បីកងរំពងថ្ងៃសម្ពោធផ្សារដ៏ធំ និងទំនើបអស្ចារ្យមួយនេះ។ ភិន សុដាលីស បញ្ជាក់ថា នាងបានត្រៀមខ្លួនរួចហើយ ទាំងការតែងខ្លួន និងធ្វើសកម្មភាពសប្បាយៗ ដើម្បីឱ្យហ្វេនៗចាប់អារម្មណ៍។

គួរបញ្ជាក់ថា ផ្សារទំនើបកម្រិតអន្តរជាតិ នៅកណ្ដាលរាជធានីដ៏ទាក់ទាញមួយនេះ ដោយគ្រាន់តែមានការប្រកាសថាបើកសម្ពោធ ក៏មានការចាប់អារម្មណ៍មិនធម្មតាទៅហើយ។ ផ្សារនេះមានកម្ពស់៥ជាន់ មានហាងលក់ទំនិញ និងភោជនីយដ្ឋានប្រមាណជាង ៨០ កន្លែង ខណៈដែលនៅជាន់ផ្សេងៗ គឺជាកន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យផ្សេងៗកម្រិត VIP និងក្រុមហ៊ុនអចលនទ្រព្យ។

ផ្សារនេះបានបើកសាកល្បងចំនួនជាង៦ខែមកហើយ ដោយគេកត់សម្គាល់ថា ត្បិតតែមិនទាន់សម្ពោធ តែបានជាប់ឈ្មោះជាផ្សារទំនើបឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានហាងលក់ទំនិញផលិតផលក្នុងស្រុក និងអន្តរជាតិដ៏ល្បីល្បាញឈានមុខគេពេញទាំងប្រាំជាន់ខាងក្រោម ចាប់ពីជាន់ផ្ទាល់ដី ដល់ជាន់ទី 3AF នៃអគារ The Bridge រួចទៅហើយ។

មានការរំពឹងថា ពិធីកាត់ខ្សែបូបើកសម្ពោធនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ របស់ផ្សារនេះនឹងមានវត្តមានឥស្សរជនល្បីៗ តារាសិល្បៈ និងអ្នកលេងហ្វេសប៊ុកល្បីៗច្រើនរូបបង្ហាញខ្លួន៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស
  កញ្ញា Stella
  កញ្ញា Stella
  លោក Rainiedara
  លោក Rainiedara
កញ្ញា Anna
កញ្ញា Anna
លោក Seak
លោក Seak
 កញ្ញា Nea Sreynea  
 កញ្ញា Nea Sreynea  
ផ្សារទំនើប The Bridge Lifestyle Mall
ផ្សារទំនើប The Bridge Lifestyle Mall
ផ្សារទំនើប The Bridge Lifestyle Mall
ផ្សារទំនើប The Bridge Lifestyle Mall
ផ្សារទំនើប The Bridge Lifestyle Mall 
ផ្សារទំនើប The Bridge Lifestyle Mall 
ភិន សុដាលីស
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T