ដល់ក​! ស្ទាក់​ចាប់​នាង​ពេល​រាត្រី​រហូត​សម្រេច ថែម​ទាំង​ប្រើ​ហិង្សា​ទៀត!

//s6.kh1.co/27/27694b564b538c01e44488c5c297ff32667ab196.jpg
សង្គម

 ០៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ ដោយ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​រង​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឱ្យ​រង​បួស​បាក់​ធ្មេញ និង​ជាំ​លើ​ដងខ្លួន​ទៀត​ផង​។ ការ​ចាប់ខ្លួន​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​០៣ ឃុំ​ត្រពាំង​ក្រហម​ស្រុក​ក​ឥ​កូន​មុំ ខេត្តរតនគិរី ខណៈ​ពេល​ជនសង្ស័យ​គេចខ្លួន​មក​សំងំ​នៅ​ទីនោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/4d/4d107ae2381cc43cf655e49812a19111a006f642.jpg

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​នោះ​ឈ្មោះ ស៊ី​ង ប៊ុត​ស៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​-​ឡាវ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ចំណែក​ស្ត្រី​អាយុ​២០​ឆ្នាំ មុខរបរ​កសិករ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែវិច្ឆិកា​នោះ ខណៈ​ស្ត្រី​រង​គ្រោះ​ត្រឡប់​មក​ពី​ស្រែ​ចំការ​វិញ​នៅ​ចំណុច​ស្រុក​វើ​ន​សៃ ស្រាប់តែ​ជួប​ជនសង្ស័យ​មក​ស្ទាក់​ចាប់​ស្ត្រី​រង​គ្រោះ​រំលោភ​រហូត​សម្រេច​តែ​ម្តង ។ ថែម​ទាំង​ប្រើ​អំពើ​ហិង្សា​លើ​នាង​ដោយ​វាយ​ស្ត្រី​រង​គ្រោះ​បណ្តាល​ឱ្យ​បាក់​ធ្មេញ​លើ​ចំនួន​៣ ដងខ្លួន​មាន​ស្នាម​ជាំ​នៅ​លើ​ដើមទ្រូង និង​ផ្ទៃមុខ រង​របួស​ធ្ងន់ធ្ងរ​ទៀត​ផង ។ ក្រោយ​ពី​រំលោភ និង​ប្រើ​ហិង្សា​លើ​ស្ត្រី​រង​គ្រោះ​រួច ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​តាម​ចាប់​ជនសង្ស័យ​តែ​ម្តង​។

https://s6.kh1.co/__image/w=650,h=379,q=100/e1/e1b706c872605ce3d7d88b375588f3a677811308.jpg

លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា លោក ទឺ នូ​ថង អធិការ​នគរបាល​ស្រុក​វើ​ន​សៃ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​ជំនាញ​ជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្រាវជ្រាវ​តាម​រក ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​វើ​ន​សៃ ដើម្បី​រង់ចាំ​បំពេញបែបបទ​តាម​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​៕

https://s4.kh1.co/__image/w=650,h=379,q=100/fa/fa3ed5722a0d5b1ff5b6ed363c1b5c36a4995347.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T