ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីពោះធំម្នាក់បានរត់ចូលទមកីតាំងឈរជើងរបស់សមត្ថកិច្ច ត្រង់ចំណុចស្ថានីយ៍រថភ្លើងមួយនៅក្រុងប៉ោយប៉ែត ដើម្បីបញ្ចៀសហិង្សា ព្រោះខ្លាចប្តីវាយធ្វើបាប ។ ករណីភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៦ វិច្ឆិកា ។ ដំបូង គេឃើញគ្រួសាមួយនេះ បណ្តើគ្នាតាមដងផ្លូវជាតិលេខ៥មកពីចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅទិសខាងកើតដោយបុរសជាប្តីដើរពីក្រោយហើយវាយប្រពន្ធម្តងម្កាល ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលុះដើរទៅដល់មុខស្ថានីយ៍រថភ្លើង នាងជាប្រពន្ធបានរត់ចូលទៅក្នុងស្ថានីយ៍ ព្រោះមានកម្លាំងសមត្ថកិច្ចឈរជើងនៅទីនោះជាច្រើន ដែលគាត់គិតថា អាចជួយគាត់រួចផុតពីកាប្រើហិង្សារបស់ប្តី ។ ជម្លោះបែកផ្សែងរវៀងគ្រួសាមួយនេះ គេមិនដឹងពីមូលហេតុពិតប្រាកដទេ ប៉ុន្តែចំពោះមុខមហាជននិងសមត្ថកិច្ចបុរសរូបនេះនិយាយទាំងខឹងសម្បាថា «ឱ្យទ្រាំម្តេចបាន បើលុយក៏អស់ ដីជាច្រើនឡូត៍ក៏អស់ ដោយប្តីនិយាយចោទថា នាងជាប្រពន្ធយកទៅបំផ្លាញនៅកាស៊ីណូញឹកញយមិនព្រមឈប់» ។
ក្រៅពីកាលើកឡើងរបស់បុរសជាប្តី ក៏មានអ្នកផ្សេងដែលសង្ស័យជាសាច់ញាតិបានទៅកាន់កន្លែងកើត ហេតុដែរ ដោយនិយាយប្រាប់គេឯងថា ស្ត្រីរូបនេះ បានយកលុយទៅបំផ្លាញនៅកាស៊ីណូច្រើនណាស់ទើបប្តីខឹង ។ ប្រភពដដែលនេះបន្តថា បុរសជាប្តីជាមេការសំណង់ គាត់ខំធ្វើកានៅស្រុកថៃផ្ញើប្រាក់មកផ្ទះជាបន្តបន្ទាប់ តែត្រូវប្រពន្ធយកទៅបំផ្លាញនៅកាស៊ីណូអស់។
ប្រភពបន្តថា នាងរត់ចូលស្ថានីយ៍រថភ្លើងស្ត្រីខាងលើមិនព្រមត្រឡប់ទៅផ្ទះ តាមការអង្វររបស់បុរសជាប្តីនិងសាច់ញាតិទេ ប៉ុន្តែពេលសាច់ញាតិនិងបុរសជាប្តីចាកចេញពីកន្លែងកើតហេតុបាត់ទៅស្ត្រីខាងលើបានចេញពីស្ថានីយ៍រថភ្លើងតាមទ្វារក្រោយគេចទៅបាត់។
ទោះជាយ៉ាងគេមិនស្គាល់អត្តសញ្ញាណគ្រួសាផ្ទុះជម្លោះនេះទេ តែប្រភពថាគ្រួសារមួយនេះរស់នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ បញ្ហានេះ កោះសន្តិភាពមិនអាចទាក់ទងសុំកាបំភ្លឺពីស្ត្រីពោះធំខាងលើបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទម្យ៉ាងនាងបានគេចពីកន្លែងកើតហេតុទៅបាត់ ៕
ប្រភព៖ កោះសន្តិភាព