ស្ត្រីជាម្ដាយម្នាក់ ស្ទើរគាំងបេះដូងស្លាប់ ព្រោះតែកូនល្ងង់ពេកពន្យល់កិច្ចការសាលាយ៉ាងម៉េចក៏មិនយល់

//s6.kh1.co/57/5773dddd48a0e0ab32e4b1427e045097b2837ebf.jpg
សង្គម

 ០៦-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ស្ត្រីម្នាក់​ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន ខឹងសម្បារយ៉ាងខ្លាំងចំពោះកូនដែលពន្យល់កិច្ចការសាលាយ៉ាងម៉េចក៏មិនយល់ បណ្ដាលឲ្យគាត់គាំងបេះដូងស្ទើរស្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមាននាមត្រកូល Wang អាយុ៣៦ឆ្នាំ ជាម្ដាយដែលតែងតែជួយពន្យល់ណែនាំកូនប្រុសក្នុងការធ្វើកិច្ចការសាលាជារៀងរាល់យប់។ នៅក្នុងយប់មួយ អ្នកស្រី Wang មានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង ព្រោះកូនប្រុសរបស់គាត់មិនយល់ពីវិធីដោះស្រាយលំហាត់គណិតវិទ្យាដែលគេបានរៀនពីគ្រូនៅសាលារួចហើយនោះទេ។

អ្នកស្រី Wang បាននិយាយថា៖

«ខ្ញុំបានព្យាយាមពន្យល់ច្រើនដងហើយ ប៉ុន្ដែគេនៅតែមិនអាចឆ្លើយបានត្រឹមត្រូវដដែល។ ពេលនោះ ខ្ញុំចាប់ផ្ដើមខឹង និងមានអារម្មណ៍ដូចភ្លើងកំពុងឆាបឆេះ។ ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ ហើយថប់ដង្ហើមយ៉ាងខ្លាំង ខ្ញុំក៏ស្រែកហៅប្ដីរបស់ខ្ញុំដើម្បីឲ្យគាត់ជូនខ្ញុំទៅកាន់មន្ទីរពេទ្យ។ អាការបែបនេះតែងតែកើតមានឡើងនៅពេលខឹងកូនប្រុសម្ដងៗ។»

វេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកស្រី Wang មានជំងឺគាំងបេះដូង ដោយសារតែប្រតិកម្មជាមួយនឹងអារម្មណ៍ខ្លាំងពេក។ ប្រសិនបើអ្នកស្រី Wang មិនព្រមព្យាបាល នោះគាត់នឹងត្រូវស្លាប់ដោយសារគាំងបេះដូងនៅថ្ងៃណាមួយជាមិនខាន។

យ៉ាងណាមិញ អ្នកស្រី Wang កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ចំណែកវេជ្ជបណ្ឌិតក៏បានដាស់តឿនដល់អ្នកស្រី Wang ឲ្យចេះសម្រួលអារម្មណ៍រាល់ពេលខឹងម្ដងៗ និងប្រញាប់ព្យាបាលជំងឺឲ្យទាន់ពេលផងដែរ៕

អ្នកស្រី Wang នៅក្នុងមន្ទីរពេទ្យ
អ្នកស្រី Wang នៅក្នុងមន្ទីរពេទ្យ
កូនប្រុសរបស់អ្នកស្រី  Wang
កូនប្រុសរបស់អ្នកស្រី  Wang
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T