Manchester United ចាប់អារម្មណ៍ចង់បានអតីតខ្សែបម្រើស្លាបឆ្វេងរបស់ខ្លួន១រូបដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយនឹងក្លិប Burnley

//s5.kh1.co/df/df2f3aebfd69d7aacb6498866c373db4f996e76b.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមកាសែត The Sun បានអោយដឹងថាក្លិបបិសាចក្រហម Manchester United មានបំណងចង់នាំយកអតីតខ្សែបម្រើស្លាបរបស់ខ្លួន១រូបមកវិញគឺកីឡាករ Dwight McNeil ដែលបច្ចុប្បន្នកីឡាកររូបនេះកំពុងតែលេងអោយក្រុម Burnley។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិប Manchester United បានអនុញ្ញាតអោយកីឡាករ Dwight McNeil ចាកចេញកាលពីរូបគេមានវ័យ១៤ឆ្នាំ ប៉ុន្តែ៥ឆ្នាំក្រោយពួកគេហាក់មានការស្ដាយក្រោយជាមួយនឹងការសម្រេចចិត្តមួយនេះ។

  កីឡាករ Dwight McNeil
  កីឡាករ Dwight McNeil

ក្លិប Burnley បានកំណត់តម្លៃខ្លួនជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំរូបនេះ ក្នុងតម្លៃ៣៥លានផោន(ឬប្រហែល៤៥លានដុល្លារអាមេរិក) ហើយក្លិបហាក់មានការស្ទាក់ស្ទើរក្នុងការលក់ខ្សែបម្រើស្លាបឆ្វេងរូបនេះនៅឡើយ។

ក្លិប Manchester United បានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅតាមដានពីទម្រង់លេងរបស់កីឡាករ Dwight McNeil ជាច្រើនលើកច្រើនសាមកហើយ ដើម្បីចង់ពិនិត្យមើលអោយបានលម្អិតមុននឹងធ្វើការសម្រេចចិត្តដាក់សំណើចរចាយករូបគេត្រលប់មកវិញ។

ប្រសិនបើកីឡាករ McNeil វិលត្រលប់ទៅចូលរួមជាមួយនឹង Man Utd នោះរូបគេនឹងដើរតាមគន្លងរបស់កីឡាករ​ Paul Pogba ដែលចាកចេញពី​ United កាលពីឆ្នាំ២០១២ ទៅចូលរួមជាមួយ​ Juventus ដោយគ្មានតម្លៃខ្លួន រួចត្រូវបានក្លិបទិញមកវិញក្នុងតម្លៃបំបែកកំណត់ត្រា ៨៩លានផោន។

  កីឡាករ Dwight McNeil
  កីឡាករ Dwight McNeil

គួររម្លឹកផងដែរថាកីឡាករ Dwight McNeil ជាអតីតយុវជនរបស់ក្លិប ​Manchester United ដោយត្រូវបានក្លិបអនុញ្ញាតអោយចាកចេញកាលពីឆ្នាំ២០១៤ រួចមកចូលរួមជាមួយនឹងក្លិប Burnley ហើយរូបគេត្រូវបានក្លិបតម្លើងអោយមកលេងក្នុងឈុតធំក្នុងឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបានចំនួន៣៣ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៨ដង៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T