ក្រុមហ៊ុន រីច អ៊ែវ៉ឹន្យូ ឯ.ក ចុះកុងត្រាជាផ្លូវការជាមួយម៉ាកផលិតផលលំដាប់ខ្ពស់ដូចជា ECCO, GEOX និង BARREL ដើម្បីសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅត្រីមាសទី៤ ឆ្នាំ២០១៩!

//s4.kh1.co/3b/3be14b4083df7e668a3decf288c232116ad9ec70.jpg
សង្គម

 ០៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រទេសកម្ពុជាបច្ចុប្បន្ន ជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនលឿនបំផុតនៅលើពិភពលោក ដែលមានអត្រារីកចំរើនប្រចាំឆ្នាំលើសពី ៧ ភាគរយ អស់រយៈពេលមួយទសវត្សមកហើយ។ ជាមួយនឹងរបត់ដ៏លឿននៃនិន្នាការរបស់អ្នកប្រើប្រាស់ តំរូវការទៅលើផលិតផលប្រណិត និងបទពិសោធន៍ថ្មីកាន់តែកើនឡើង ដោយសារអភិជននៅកម្ពុជាចាប់ផ្តើមមានតំរូវការទៅលើភាពទាន់សម័យថ្មី ចំនួនភ្ញៀវទេសចរប្រភេទអភិជនដែលមកទស្សនកិច្ចនៅកម្ពុជាក៏កើនឡើង និងអនិកជននៅក្នុងស្រុកមួយចំនួនក៏ស្វែងរកផលិតផលទំនើបដូចគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារវត្តមានរបស់ម៉ាកសំលៀកបំពាក់ ស្បែកជើង និងកាបូបដៃលំដាប់ខ្ពស់ក្នុងប្រទេសនៅមានកំណត់ និងមិនទាន់អាចបំពេញតំរូវការរបស់អ្នកប្រើប្រាស់ ដែលតែងតែស្វែងរកផលិតផលទាន់សម័យ និងមានផាសុកភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ ក្រុមហ៊ុន រីច អ៊ែវ៉ឹន្យូ ឯ.ក (Rich Avenue Co., Ltd.) បានចុះកុងត្រាជាផ្លូវការជាមួយម៉ាកផលិតផលលំដាប់ខ្ពស់ដូចជា ECCO; GEOX និង BARREL ដើម្បីសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅត្រីមាសទី៤ ឆ្នាំ២០១៩ ដើម្បីនាំមកជូនប្រជាជនកម្ពុជានូវបទពិសោធន៍ថ្មី លើវិស័យសំលៀកបំពាក់ដែលពុំធ្លាប់មានពីមុនមក។

ECCO (អេកូ) ជាម៉ាកផលិតផលស្បែកជើង ដែលទទួលស្គាល់ទូទាំងពិភពលោកថា ជាម៉ាកដែលផ្តល់ផាសុកភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់ និងមានប្រភពមកពីប្រទេស ឌាណឺម៉ាក (Denmark) ដែលផលិតផលស្បែកនៅក្នុងប្រទេស ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ផលិតផល ECCO​ (អេកូ) ផ្តល់ឱ្យអ្នកប្រើប្រាស់នូវបច្ចេកវិទ្យា ទ្រនាប់ស្បែកជើងចុងក្រោយតែមួយគត់ដែលសមនឹងជើងរបស់អ្នក និងផ្តល់ឱ្យអ្នកនូវផាសុកភាពរាល់ជំហានដែលអ្នកដើរ។

ជាមួយនឹងរបកគំហើញថ្មីរបស់ស៊ីលីកូន គ្រប់ស្បែកជើងរបស់​ ECCO​ (អេកូ) ទាំងអស់មិនមែន ធ្វើពី២ផ្នែកដូចស្បែកជើងធម្មតា ទ្រនាប់ស្បែកជើងរបស់ ECCO (អេកូ) ត្រូវបានចាក់បញ្ចូលជាប់នឹងតួស្បែកជើងផ្ទាល់ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការបត់បែនសមស្របទៅនឹងទម្រង់ជើងរបស់អ្នក។ ហេតុផលនេះហើយដែលធ្វើឱ្យអតិថិជនជាច្រើនរបស់ ECCO (អេកូ) នៅតែជាអតិថិជនប្រចាំហាងអស់រយៈពេលលើសពី២០ឆ្នាំមកហើយ។

ផលិតផលស្បែកជើងម៉ាក ECCO (អេកូ)
ផលិតផលស្បែកជើងម៉ាក ECCO (អេកូ)

GEOX(ជេអ៊ុក)​ ជាម៉ាកផលិតផលរបស់ប្រទេស អ៊ីតាលី (Italy) ជាមួយបច្ចេកវិទ្យា​ផ្តាច់មុខ Respira ដែលផ្តល់ភាពជឿជាក់ដល់អតិថិជនរាប់លានអ្នកទូទាំងពិភពលោក លើទស្សនៈវិស័យ Breathing ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីផ្តើមពីសុខមាលភាពទៅរកផាសុកភាពសម្រាប់គ្រប់សំលៀកបំពាក់ ​និងស្បែកជើងដែលអតិថិជនប្រើ។ ទស្សនៈវិស័យនេះរូមបញ្ចូលគ្នា នូវគំនិតច្នៃប្រឌិត និងភាពអស្ចារ្យ ភាពទាន់សម័យ និងបច្ចេកវិទ្យា ការគោរពទៅដល់បរិស្ថាន និង មនុស្ស ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពទាន់សម័យ និងភាពធន់មាំដែលកាន់តែទាក់ទាញ។

ផលិតផលម៉ាក GEOX (ជេអ៊ុក)​
ផលិតផលម៉ាក GEOX (ជេអ៊ុក)​

BARREL(បារ៉ែល) ជាម៉ាកសំលៀកបំពាក់ហែលទឹករបស់ប្រទេស កូរ៉េ (Korea) ដែលទទួលស្គាល់ថា ជាម៉ាកសំលៀកបំពាក់ហែលទឹកតំនាងដែលផលិតនៅអាស៊ី មានអត្ថប្រយោជន៍សមត្រូវទៅនឹងគ្រប់ប្រភេទដងខ្លួន និងផលិតពីសាច់ក្រណាត់ដែលមានគុណភាពខ្ពស់ មានសារធាតុ SPF លើសពី 50+ ដែលអាចការពារកាំរស្មី UV និងការពារពីផលអវិជ្ជមានរបស់ព្រះអាទិត្យ និង កត្តាដែលធ្វើឱ្យស្បែកខ្មៅ។ សូមជ្រើសរើសប្រើ BARREL (បារ៉ែល) ឥឡូវនេះដើម្បីកាន់តែរីករាយជាមួយពេលវេលារបស់អ្នកនៅមាត់សមុទ្រ និងលែងបារម្ភពីផលប៉ះពាល់របស់កាំរស្មីព្រះអាទិត្យ។

ផលិតផលសំលៀកបំពាក់ហែលទឹកម៉ាក BARREL (បារ៉ែល)
ផលិតផលសំលៀកបំពាក់ហែលទឹកម៉ាក BARREL (បារ៉ែល)

ដើម្បីទទួលបានបទពិសោធន៍ថ្មី និងព័ត៌មានបន្ថែម សូមមកទស្សនាហាងរបស់យើងតាមទីតាំងដូចខាងក្រោម៖

- Ecco Retail Store: Aeon I, ជាន់ផ្ទាល់ដី
- Geox Retail Store: Aeon I, ជាន់ផ្ទាល់ដី
- Barrel Retail Store: Aeon II, ជាន់ផ្ទាល់ដី៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T