ខានឃើញយូរ TOP កាន់តែសង្ហាលើសដើម នៅក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ!

//s5.kh1.co/43/43c118e887c0a846f762df37b89545e1e4905084.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ តារារ៉េបTOP សមាជិកក្រុម Big Bang បានប្រារព្ធធ្វើនូវកម្មវិធីខួបកំណើតវ័យ៣២ឆ្នាំរបស់ខ្លួន​ ជាមួយនឹងមិត្តភក្តិ ពោរពេញទៅដោយភាពសប្បាយរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ តារាប្រុសរូបនេះ ក៏មិនភ្លេចថតបង្ហោះនូវរូបថតនៃកម្មវិធីមួយនេះ នៅលើគណនីអ៊ីនស្តារក្រាមរបស់លោក ដោយក្នុងនោះ យើងឃើញថា មានការតុបតែងបែបសាមញ្ញៗ នៅក្នុងបន្ទប់ខារ៉ាអូខេមួយ ប៉ុន្តែក៏មើលទៅគួរឲ្យសប្បាយរីករាយម៉្យាងផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺក្នុងរូបថតទាំងនេះ បានឲ្យឃើញថា TOP បានលេងនូវស្ទាយ៍សម្លៀកបំពាក់​ ក្នុងឈុតអាវធំពណ៌បៃតងចាស់ និងមានអាវកឌុបពណ៌ខ្មៅពីខាងក្នុង ដែលជាស្ទាយ៍ប្រចាំត្រកូលចំតួរបស់លោកតែម្តង។

មិនតែប៉ុណ្ណោះ​ តារាប្រុសរូបនេះ ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រលង់ស្នេហ៍បន្ថែមទៀត ជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហារបស់លោក ឬអាចនិយាយបានថា ខានឃើញយូរ TOP កាន់តែវិវត្តន៍ភាពស្រស់សង្ហារបស់ខ្លួន ឲ្យកាន់តែទាក់ទាញមន្តស្នេហ៍លើសដើមថែមទៀតផងដែរ៕

TOP ក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ
TOP ក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ
TOP ក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ
TOP ក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ
TOP ក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ
TOP ក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ
TOP ក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ
TOP ក្នុងពិធីខួបកំណើតវ័យ ៣២ឆ្នាំ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T