FFC បង្ហាញបញ្ជីឈ្មោះកីឡាករបឋមត្រៀមចេញទៅស៊ីហ្គេម ខណៈ គួច សុកុម្ភៈ និងអ៊ុំ វិចិត្រ ទទួលបានដំណែងថ្មី

//s5.kh1.co/7e/7e852d264deb7a214a75a2e6240a16a681539553.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋមទាំង ២៥រូបដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតកីឡាករស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក្នុងឈុត U-22។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមកីឡាករទាំង ២៥រូបនោះមានកីឡាករមួយចំនួនក៏មានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិឈុតធំ ត្រៀមការប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង ក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022។

បញ្ជីឈ្មោះកីឡាករបឋមទាំង ២៥រូប
បញ្ជីឈ្មោះកីឡាករបឋមទាំង ២៥រូប

ក្នុងចំណោមកីឡាករទាំង ២៥រូបនោះមានមកពីក្លិបវិសាខា ៩នាក់, ក្លិបភ្នំពេញក្រោន ៧នាក់, ក្លិបបឹងកេត ៤នាក់, ក្រសួងការពារជាតិ ២នាក់, ព្រះខ័នរាជស្វាយរៀង ១នាក់, អង្គរថាយហ្គឺ ១នាក់ និងសាលាបាល់ទាត់ជាតិបាទី ១នាក់។

សម្រាប់ដំណែងគ្រូបង្វឹកសម្រាប់ឈុត U-22 ចេញទៅស៊ីហ្គេមឆ្នាំនេះមានលោក Felix G. Dalmas ជាគ្រូបង្វឹក ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គួច សុកុម្ភៈ មានដំណែងជាគ្រូជំនួយ និង អ៊ុំ វិចិត្រ ជាគ្រូអ្នកចាំទី។

អ៊ុំ វិចិត្រ និង គួច សុកុម្ភៈ
អ៊ុំ វិចិត្រ និង គួច សុកុម្ភៈ

គួរបញ្ជាក់ឡើងវិញដែរថា វិញ្ញាសាបាល់ទាត់ផ្នែកបុរសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីនដែលចាប់ផ្ដើមចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមកម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T