Man Utd និង Arsenal ត្រូវចំណាយយ៉ាងហោចណាស់៨៦លានផោន បើចង់បានខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះ

//s6.kh1.co/54/547b97afb5156e8b3031bf40abe100c61511afa1.png
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ តាមរយៈប្រភពព័ត៌មានមួយក្នុងប្រទេសអ៊ីតាលីបានអោយដឹងថាក្លិបបិសាចក្រហម Manchester United និងក្លិបកាំភ្លើងធំ Arsenal ត្រូវចំណាយប្រាក់យ៉ាងហោចណាស់៨៦លានផោន(ឬប្រហែល ១១០លានដុល្លារអាមេរិក) ប្រសិនបើចង់បានខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប RB Salzburg កីឡាករ Erling Braut Haaland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Erling Braut Haaland
  កីឡាករ Erling Braut Haaland

កីឡាករវ័យ១៩ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើល ដោយក្នុងរដូវកាល២០១៩/២០នេះ រូបគេស៊ុតបញ្ចូលទីបានរហូតដល់២២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន១៦ប្រកួត។ ចំណែកឯក្នុងព្រឹត្តិការណ៍ Champions League រូបគេទម្លុះសំណាញ់ទីបាន៦គ្រាប់ ក្នុងចំណោម៣ប្រកួត ក្លាយជាគោលដៅសំខាន់របស់ក្លិបធំៗពីរនៅ Premier League រួមមានក្លិបកាំភ្លើងធំ Arsenal និងក្លិបបិសាចក្រហម​ Manchester United។

យោងតាមកាសែត Tuttosport បានអោយដឹងថាក្លិប RB Salzburg ទាមទារតម្លៃ៨៦លានផោនសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។

  កីឡាករ Erling Braut Haaland
  កីឡាករ Erling Braut Haaland

ប្រធានក្លិប Salzburg លោក Christoph Freund រំពឹងថានឹងមានការដេញថ្លៃទៅលើកីឡាករ Haaland ដោយសារតែលោកនៅមិនទាន់បានទទួលសំណើផ្លូវការណាមួយពីក្លិបផ្សេងៗក្នុងការចរចាយកខ្សែប្រយុទ្ធរូបនេះនៅឡើយទេ។

Haaland ជាកូនប្រុសរបស់អតីតកីឡាករក្លិប Manchester City លោក Alf-Inge ដោយកីឡាកររូបនេះក៏មានបំណងចង់ទៅលេងក្នុងក្របខណ្ឌ Premier League ផងដែរ។

កីឡាករ Haaland បាននិយាយក្នុង TV2 ថា៖

"ខ្ញុំចង់ក្លាយជាកីឡាករកំពូល១រូប។​ ខ្ញុំមានសុបិនលេងអោយក្លិបល្អដាច់គេក្នុងពិភពលោក ហើយជាពិសេសខ្ញុំចូលចិត្តបាល់ទាត់អង់គ្លេស។"

  កីឡាករ Erling Braut Haaland
  កីឡាករ Erling Braut Haaland

គួររម្លឹកផងដែរថាកីឡាករ Erling Braut Haaland បានចាកចេញពីក្រុម Molde FK មកចូលរួមជាមួយនឹងក្លិប RB Salzburg កាលពីដើមឆ្នាំ២០១៩នេះ ជាមួយនឹងតម្លៃផ្ទេរ៥លានអឺរ៉ូ(ឬប្រហែល៥,៥លានដុល្លារអាមេរិក)​ ដោយបង្ហាញខ្លួនបានចំនួន២១ប្រកួត ស៊ុតបញ្ចូលទីបាន២៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៦ដង៕

ប្រភព៖ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T