Yonghwa ទម្លាយថា ក្រុមហ្វឹកហាត់ទាហាន តែងស្តាប់បទ TWICE រៀងរាល់ព្រឹកពេលក្រោកពីគេង

//s6.kh1.co/86/86569543462ef4a994aa9550833a8d48f38cd091.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះលោក Jung Yonghwa សមាជិកក្រុម CNBLUE បានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងការហ្វឹកហាត់ទាហានហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អំឡុងពេលចេញពីការបញ្ចប់ភារកិច្ចនេះ លោក Jung Yonghwa ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រ និងអ្នកកាសែតជាច្រើន។ ហើយរូបលោកក៏ត្រូវបានអ្នកកាសែត ចោទជាសំនួរយ៉ាងច្រើនទៅលោកផងដែរ។ ហើយអ្នកកាសែតបានសួរលោក Jonghwa បែបនេះថា តើអំឡុងពេលហ្វឹកហាត់ទាហាន ក្រុមនារីមួយណា ដែលមានឥទ្ធិពលសម្រាប់លោក។

ក្នុងនោះ លោក Jonghwa បាននិយាយទាំងញញឹមថា៖ 

ខ្ញុំបានគិតរួចមកហើយថា តើខ្ញុំនឹងត្រូវឆ្លើយបែបណា នៅពេលមានអ្នកសួរសំនួរនេះ។ ក្រុមច្រៀងនារីដែលខ្ញុំចូលចិត្តនោះ គឺ TWICE ព្រោះថាជារៀងរាល់ព្រឹក ពួកយើងតែងតែស្តាប់ចម្រៀងរបស់ពួកគេពេលភ្ញាក់ពីគេង”។

ទោះយ៉ាងណាក្តី លោកមិនបានបញ្ជាក់នោះទេថា ក្រុមទាហានទាំងអស់ស្តាប់បទចម្រៀងមួយណារបស់ក្រុម TWICE ពេលក្រោកពីគេងនោះទេ ក៏ប៉ុន្តែអ្នកគាំទ្របានគិតថា ពួកគេអាចនឹងស្តាប់បទ “Cheer Up” ព្រោះថាបទនេះល្បីខ្លាំង ហើយថែមទាំងមានអត្ថន័យល្អសម្រាប់ស្តាប់ក្នុងថ្ងៃថ្មី៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Yong Jonghwa
Yong Jonghwa
Yong Jonghwa
Yong Jonghwa
Jonghwa និង TWICE
Jonghwa និង TWICE
TWICE
TWICE
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T