គួរជារឿងល្អឬអាក្រក់? មហាសេដ្ឋីស្តេចល្បែងម៉ាកាវ ចិត្តល្អឲ្យលុយស្រីស្នេហ៍ ៣៨លានដុល្លារ ជាថ្លៃបែកគ្នា!

//s5.kh1.co/df/dfac8d0d6ab335d599e8e6e360dea6d89a6e924d.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ផ្ទុះការភ្ញាក់ផ្អើល ដោយកាលពីថ្មីៗនេះ តារាម៉ូដែលស្រីកូនកាត់ ម៉ាឡេស៊ី អាមេរិក Mandy Lieu ទើបតែទទួលបានចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ ជាថ្លៃចែកផ្លូវគ្នា ពីមហាសេដ្ឋីកាស៊ីណូម៉ាកាវម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា តារាម៉ូដែល Lieu រូបនេះ បានទាក់ទងធ្វើជាស្រីកំណាន់របស់មហាសេដ្ឋីកាស៊ីណូ Tycoon លោក Alvin Chau អស់រយៈពេលប្រមាណជាង៥ឆ្នាំមកហើយ ហើយក៏ត្រូវបានគេរាយការណ៍មកថា នាងទទួលបានលុយចំនួន ៣៨លានដុល្លារ ជាការ «បង់ប្រាក់» បន្ទាប់ពីនាងបានដើរចេញពីលោក។

  តារាម៉ូដែល Lieu និងលោក Chau
  តារាម៉ូដែល Lieu និងលោក Chau

នេះបើតាមដឹង មូលហេតុដែលនាងបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនង ដ៏ស្អិតរមួតរយៈពេលជាច្រើនឆ្នាំនេះ ដោយសារតែលេចឮថាមហាសេដ្ឋីវ័យ៤៥ឆ្នាំរូបនេះ លោកមិនមានបំណងលែងលះជាមួយនឹងភរិយារបស់លោកឡើយ ដោយភរិយាលោកមានឈ្មោះថា Heidi Chan អាយុ៣៨ឆ្នាំ។

លោក Chau និងភរិយា
លោក Chau និងភរិយា

មិនថាយ៉ាងណា តារាម៉ូដេលស្រី Lieu នាងបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹង លោក Chau តាំងពីឆ្នាំ២០១៤មកម៉្លេះ ហើយពួកគេបានរក្សាទំនាក់ទំនងមួយនេះយ៉ាងបើកចំហជាសាធារណៈ បើទោះបីជាលោកបានរៀបការមានភរិយារួចហើយក៏ដោយ។

មិនតែប៉ុណ្ណោះ លោកនិង តារាស្រី Lieu រូបនេះ ថែមទាំងមានចំណងដៃកូន៣នាក់ ជាមួយគ្នាថែមទៀតផង ដែលអ្នកទាំងពីរបានចិញ្ចឹមបីបាច់ពួកគេនៅឯទីក្រុង London។  

  តារាម៉ូដែល Lieu និងលោក Chau
  តារាម៉ូដែល Lieu និងលោក Chau

អ្វីដែលដែលលើសពីនេះទៅទៀតនោះ លោកChau ក៏មានកូនពីរនាក់ទៀតដែរ ជាមួយនឹងប្រពន្ធរបស់លោក និងមានកូនប្រុសម្នាក់ទៀតជាមួយនឹង ប្រពន្ធមុនរបស់លោកផងដែរ។

ដោយឡែក ទោះជាយ៉ាងណា យោងតាមប្រភពពីកាសែត The Straits Times តារាស្រី Lieu នឹងទទួលប្រាក់ ៣០០លានហុងកុង ស្មើនឹង ៣៨លានដុល្លារ ជាថ្លៃឈ្នួលចែកផ្លូវគ្នាពីលោក Chau

តារាម៉ូដែល Mandy Lieu 
តារាម៉ូដែល Mandy Lieu 
តារាម៉ូដែល Mandy Lieu 
តារាម៉ូដែល Mandy Lieu 
  តារាម៉ូដែល Lieu និងលោក Chau
  តារាម៉ូដែល Lieu និងលោក Chau
  តារាម៉ូដែល Lieu និងលោក Chau
  តារាម៉ូដែល Lieu និងលោក Chau
  តារាម៉ូដែល Lieu និងលោក Chau
  តារាម៉ូដែល Lieu និងលោក Chau
លោក Chau និងភរិយា
លោក Chau និងភរិយា
លោក Chau និងភរិយា
លោក Chau និងភរិយា
លោក Chau និងភរិយា
លោក Chau និងភរិយា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T