ជក់ចិត្ត!! ជើងឯកឆ្នាំចាស់ Liverpool ដណ្ដើមបាន ៣ពិន្ទុឡើងឈរលេខ១ (មានវីដេអូ)

//s6.kh1.co/2b/2bfa7c47c37fd4fc19775e01e840d7308f1ffd17.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ជើងឯកពានរង្វាន់ UEFA Champions League រដូវកាលមុនក្លិបហង្សក្រហម Liverpool រកបាន ៣ពិន្ទុពីការប្រកួតជុំទីបួន វគ្គសន្សំពិន្ទុក្នុងពូល E ក្រោយយកឈ្នះក្លិបប៊ែលហ្សិក Genk ក្នុងលទ្ធផល ២ទល់នឹង១ នៅកីឡដ្ឋាន Anfield។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Liverpool និង Genk
ការប្រកួតរវាង Liverpool និង Genk

ក្រុមរបស់លោក Klopp ជាអ្នករកបានគ្រាប់បាល់មុននៅក្នុងការប្រកួតដោយកីឡាករ Wajnaldum នៅនាទី១៤ ទើបនៅនាទី៤១ Genk បានតាមស្មើវិញពីការធ្វើបានសម្រេចដោយកីឡាករ Mbwana Samata។ ការប្រកួតចប់វគ្គទីមួយក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១។

ការប្រកួតចូលដល់វគ្គទីពីរនៅនាទី៥៣ Liverpool បាននាំមុខមុនម្ដងទៀតដោយលទ្ធផល ២ទល់នឹង១ តាមរយៈគ្រាប់បាល់របស់ Alex Oxlade-Chamberlain។ លទ្ធផល ២ទល់នឹង១ បានបន្តរហូតដល់ចប់ការប្រកួត បើទោះបីជាមានការសម្រុកគ្នាបន្តទៀតក្ដី ក៏មិនអាចទម្លុះសំណាញ់ទីគ្នាបានដែរ។

ការប្រកួតរវាង Liverpool និង Genk
ការប្រកួតរវាង Liverpool និង Genk

ក្រោយឈ្នះការប្រកួតកាលពីយប់មិញ Liverpool បានហក់ឡើងមកឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល E បន្ទាប់ពី Napoli បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុជាមួយ Red-Bull Salzburg។

៤ប្រកួតរបស់ Liverpool មាន ៩ពិន្ទុ ឈ្នះ៣ និងចាញ់១ នាំមុខក្រុមលេខ២ Napoli ចំនួន១ពិន្ទុ បន្ទាប់ពី ៤ប្រកួតរបស់ក្លិបអ៊ីតាលី​ Napoli ឈ្នះ២ និងស្មើ២ មិនដែលចាញ់៕

https://s5.kh1.co/__image/w=650,h=214,q=100/a2/a2c37477f6899cf61786368d0aeb7c083df7b5f4.png

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Liverpool 2-1 Genk
Napoli 1-1 Salzburg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T