មិនគួរឲ្យជឿ!! Dortmund វាយបក ៣គ្រាប់ក្នុងវគ្គទីពីរឈ្នះ Inter Milan យ៉ាងអស្ចារ្យ ខណៈ Barcelona បន្តភាពមិនទាន់ចាញ់ (មានវីដេអូ)

//s5.kh1.co/a9/a9ea1a31a71bec399443e9ab06a3efab898a2d97.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ Borussia Dortmund រកបាន ៣ពិន្ទុពីការប្រកួតជុំទីបួន ពីការប្រកួតសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ UEFA Champions League បន្ទាប់ពីវាយបកយកឈ្នះ Inter Milan ដោយលទ្ធផលយ៉ាងអស្ចារ្យ ៣ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Dortmund និង Inter Milan
ការប្រកួតរវាង Dortmund និង Inter Milan

ការប្រកួតក្នុងវគ្គទីមួយក្រុមភ្ញៀវ Inter Milan ជាអ្នកបើកការនាំមុខមុន ០ទល់នឹង២ តាមរយៈគ្រាប់បាល់របស់ខ្សែប្រយុទ្ធកំពុងឡើងជើង Lautaro Martinez នៅនាទី៥ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Matias Vecino នៅនាទី៤០។

ការប្រកួតរវាង Dortmund និង Inter Milan
ការប្រកួតរវាង Dortmund និង Inter Milan

យ៉ាងណាមិញ ឈានដល់វគ្គទីពីរជើងខ្លាំងអាល្លឺម៉ង់បានបើកការសម្រុករហូតយកបានជ័យជម្នះវិញក្នុងលទ្ធផល ៣ទល់នឹង២។ ៣គ្រាប់របស់ Dortmund ធ្វើបានសម្រេចដោយកីឡាករ Achraf Hakimi ម្នាក់ឯង ២គ្រាប់ នៅនាទី ៥១ និង ៧៧ ចំណែកឯមួយគ្រាប់ទៀតរកបានដោយកីឡាករ Julian Brandt។

ក្រុមកីឡាកររបស់ Dortmund អបអរគ្រាប់បាល់
ក្រុមកីឡាកររបស់ Dortmund អបអរគ្រាប់បាល់

ងាកមកមើលការប្រកួតមួយគូទៀតក្នុងពូល F ជាមួយគ្នាគឺម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona បានបន្តការមិនទាន់ចាញ់របស់ខ្លួនក្រោយប្រកួតស្មើគ្នាជាមួយ Slavia Prague 0ទល់នឹង0។

ការប្រកួតរវាង Barcelona និង Slvaia Prague
ការប្រកួតរវាង Barcelona និង Slvaia Prague

ក្រោយរកបាន៣ពិន្ទុ ក្រោមក្រសែភ្នែកអ្នកគាំទ្រក្នុងទឹកដីរបស់ខ្លួនជាង ៦ម៉ឺននាក់ Dortmund បន្តឈរនៅលេខពីរដដែល ដោយ៤ប្រកួតឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ តាមពីក្រោយ Barcelona ដែលមាន ៨ពិន្ទុ ដោយ៤ប្រកួតឈ្នះ២ ស្មើ២ និងមិនដែលចាញ់៕

តារាងចំណាត់ថ្នាក់ពូល F
តារាងចំណាត់ថ្នាក់ពូល F

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Dortmund 3-2 Inter Milan
Barcelona 0-0 Slavia Prague
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T