ក្រសួងធនធានទឹក៖ កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី២៤ ឈ្មោះណាគ្រី ធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា !

//s5.kh1.co/1c/1c317ea67e8b7711afbabbfdd7f1583d87ff40ae.jpg
សង្គម

 ០៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹងថា កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី២៤ ឈ្មោះ ណាគ្រី ដែលធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យបណ្ដាខេត្តក្រុងនានា នៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

ដោយឡែក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ បណ្ដាខេត្តនៅភាគកណ្ដាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់តិចតួច។ បន្ទាប់មកនៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នឹងអាចមានភ្លៀងតិច ទៅមធ្យម៕

https://s6.kh1.co/__image/w=650,h=1015,q=100/2f/2f7ed920452300339827365b69f47aca747da07a.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T